ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​កំពត លើ​ករណី​រំលោភ​ដីធ្លី​របស់​លោកស្រី​ហ៊ាង គន្ធី​
Fri,09 June 2017 (Time 12:25 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 652នាក់)


កំពត ៖ ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប្រមាណ​ជិត​៥០​នាក់ តំណាងឲ្យ​១៨៩​គ្រួសារ បាន​នាំគ្នា​មក​កាន់​សាលាខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៨​ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​សុំឲ្យ​លោក​អភិបាល​ខេត្ត​កំពត ជួយ​រក​ដំណោះស្រាយ ខណៈ​ក្រុមហ៊ុន លោកស្រី ហ៊ាង គន្ធី រំលោភ​យក​ដី​ពួកគាត់​ដែល​កំពុង​រស់នៅ​និង អាស្រ័យ​ផល​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​នោះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដដែល​នេះ ត្រូវបាន​តំណាង​ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​របស់​លោកស្រី ហ៊ាង គន្ធី និង​ឈ្មួញ​ដីធ្លី​ម្នាក់ទៀត ឈ្មោះ អាំ ផល្លី​ន បាន​ហៅ​កំលាំង​ទាហាន​មក​រុះរើ ផ្ទះសំបែង​របស់​ពួកគាត់ ហើយ​ដឹកជញ្ជូន​យក​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ខែមិថុនា ឆ្នាំ​២០១៧ ហើយ​ក្រុម​ទាំងនោះ​បាន​ប្រើ​អំពើហិង្សា វាយដំ ទាត់​ធាក់ ក្នុង​ការរំលោភ​បំពាន​យក​ដី​ពួកគាត់ ដោយ​ពុំ​ខ្លាចរអា​នឹង​ច្បាប់​ឡើយ​។​ជាងនេះទៅទៀត បើ​តាម​តំណាង​ពលរដ្ឋ​ទាំង​នោះ បានឲ្យ​ដឹង​បន្ថែមទៀតថា ទង្វើ​របស់​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​សកម្មភាព​រុះរើ​ផ្ទះសំបែង​និង​ដេញ​ប្រជាពលរដ្ឋ​ចេញពី​ចំណុច​ដី​ខាងលើ ហាក់ដូចជា​មក​ប្លន់​យក​ដី​ពួកគាត់​ផងដែរ​។​ពួ​គាត់​បាន​បញ្ជាក់ទៀតថា ពេល​ក្រុមហ៊ុន​លោកស្រី ហ៊ាង គន្ធី មក​រុះរើ​លំនៅដ្ឋាន​នោះ ទោះបី​សមត្ថកិច្ច​ក្នុង​តំបន់​ក៏​មិន​ហ៊ាន​មកជួយ​អន្តរាគមន៍​ដែរ ព្រោះ​ក្រុម​របស់​នោះ បញ្ជា​ដោយ​ក្រុម​ទាហាន​ដែល​មាន​អាវុធ​កាន់​នៅ​ដៃ​ទើប​ពួកគាត់​គ្មាន​លទ្ធភាព​ត​តាំង​ជាមួយ​ពួក​គេ​បែប​នេះ​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ទៀតថា កាលពី​ឆ្នាំ​មុន​ខាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ខេត្ត​កំពត បាន​ទៅ​វាស់វែង​ដី​នៅ​ចំណុច​ខាងលើ ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់ ប៉ុន្តែ​ពេល​ចេញ​ប័ណ្ណកម្មសិទ្ធិ បែរ​ទៅ​ជា​ឈ្មោះ​អ្នក​ផ្សេង​ទៅវិញ តើ​រឿង​នេះ​មកពី​មូលហេតុ​អី្វ​?​។​តំណាង​ដដែល​បានបញ្ជាក់​អះអាងថា ប្លង់​កម្មសិទ្ធិ​ចំនួន​១០៣​ប្លង់ ក្នុងចំណោម​ផ្ទៃដី​ជាង​១០០០​ហិកតា របស់​ប្រជាពលរដ្ឋ​ទាំង​១៨៩​គ្រួសារ ខណៈ​នេះ​ត្រូវ​ធ្វើ​រួចរាល់​ហើយ តែ​ពុំ​មាន​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ខាងលើ សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​កំពត គឺ​លោក​ចាន់ ចេស្តា មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ពួកគាត់​ផង ព្រោះ​ខណៈ​នេះ​លំនៅដ្ឋាន​ពួកគាត់​ត្រូវ​គេ​រឹបអូស​យក​ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ​អី្វ​បន្តិ​ចឡើយ គឺ​សុខៗ​មក​បណ្តេញ​ហើយ​រុះរើ​យក​តែ​ម្តង​។​

​ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​ការរំលោភបំពាន​ដីធ្លី ខាងលើ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នកយក​ព័ត៌មាន  ពុំ​អាច​សុំ​ការពន្យល់​ណាមួយ​ពី​ភាគី ក្រុមហ៊ុន​របស់​លោកស្រី ហ៊ាង គន្ធី បានទេ​។ ដោយឡែក​នៅ​ព្រឹក​នេះ​តំណាង​អាជ្ញាធរខេត្ត​ក៏​ពុំទាន់​បាន​ធ្វើ​ការសម្របសម្រួល​ណាមួយ ជូន​ប្រជាពលរដ្ឋ​នៅឡើយ ដោយ​រង់ចាំ​កិច្ចពិភាក្សា​និងសេចក្តីសម្រេច ពី​អាជ្ញាធរ​ថ្នាក់លើ​សិន​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ