មេផ្នែកចរាចណ៍ក្រុងប៉ោយប៉ែតកំពុងបើកភ្លើងខៀវឲ្យមន្ត្រីក្រោមឱវាតយកទីតាំងរង្វង់មូលនិងដងផ្លូវជាតិធ្វើជាកន្លែងផ្ញើរថយន្តបណ្តាលឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត និងនៅតាមដងផ្លូវជាតិលេខ៥ត្រូវបានគេរិះគន់ថាសមត្ថកិច្ចចរាចរណ៍ក្រុងប៉ោយប៉ែតបានបើកដៃឲ្យរថយន្ត និងរទេះចតយ៉ាងអណាធិបតេយ្យ ជាថ្នូរទឹកប្រាក់ធ្វើឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ ។
សេចក្តីរាយការណ៍ដដែលបានបន្តថា ៖ នាពេលកន្លងមក នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត និងនៅតាមដងផ្លូវជាតិលេខ៥ គេសង្គេតមានស្នងការរងខេត្ត អាជ្ញាធរក្រុង រួមនឹងសមត្ថកិច្ចចរាចណ៍ក្រុងផងដែរ បានចុះរៀបចំសណ្តាប់ធ្នាប់ជារឿយៗ និងក៏មានការចេញនូវសេចក្តីជូនដំណឹងមិនឲ្យមានការចតរថយន្តនិងរទេះនៅទីនោះផងដែរ តែផ្ទុយទៅវិញ មិនខុសពីអ្វីដែលពាក្យចាស់លោកពោលថា«ដូចចាប់ក្តាមដាក់ចង្អេ»នោះទេដោយមេ រៀបចំពីមុខកូនចៅបើកឲ្យចូលតាមក្រោយ មានទាំងរថយន្តតាក់ស៊ី រថយន្តដឹកទំនិញ ម៉ូតូកង់បី រទេះនិងរថយន្តក្រុងដឹកអ្នកដំណើរចតជា២ទៅ៣ជួរ ។ មិនត្រឹមតែប៉ុណ្ណឹងទេ បណ្តោយឲ្យរថយន្តធុនធំដឹកដីធ្លាក់បាចសាចពាសពេញផ្លូវជាតិយ៉ាងអណាធិបតេយ្យ មិនមានសមត្ថកិច្ចនិងជំនាញមើលឃើញនោះឡើយ។
ជាក់ស្តែងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចចាប់ពីផ្សាររ៉ាក្រុងប៉ោយប៉ែត រហូតដល់វត្តបាលេយ្យ មានរថយន្តដឹកដីបានដឹកយ៉ាងប្រសេកប្រសាចធ្វើឲ្យធ្លាក់រាយប៉ាយពេញផ្លូវធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បាទៅលើអាជ្ញាធរក្រុងជាខ្លាំង ។
ប្រជាពលរដ្ឋបានលើកឡើងថា ៖ បើររថយន្តធុនធំដឹកដីធ្លាក់រាយប៉ាយបែបនេះធ្វើឲ្យពួកគាត់មានការព្រួយបារម្មជាខ្លាំងនាពេលភ្លៀងធ្លាក់នឹងអាចរអិលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ប្រជាពលរដ្ឋបានបន្តថា ៖ ការដែរសមត្ថកិច្ចបើកឲ្យរថយន្តតាក់ស៊ី,រថយន្តដឹកទំនិញ,ម៉ូតូកង់បី,រទេះនិងរថយន្តក្រុងដឹកអ្នកដំណើរចតជា២ទៅ៣ជួរយ៉ាងអណាធិបតេយ្យបែបនេះមិនមែនទើបតែប៉ុន្មានថ្ងៃនេះទេគឺយូណាស់មកហើយដោយមន្ត្រីប៉ូលិសចរាចរណ៍ទាំងនោះបានយកលុយម្ចាស់រថយន្តបានជាសមត្ថកិច្ចអនុញ្ញាតឲ្យចត។ ពួកគាត់បានបញ្ជាក់ថា ៖ ការដែរសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយការធ្វើនេះដូចជាគ្រាន់តែជាការល្អមើល និងបំភណ្ឌ័ភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ៖ ក៏ព្រោះតែអាជ្ញាធរមានសមត្ថកិច្ចធ្វើរបៀបនឹងបានជាគណៈប្រជាជនកម្ពុជាក្នុងសង្កាត់ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្តាលធ្លាក់សន្លឹងឆ្នោតក៏ព្រោះប្រជាពលរដ្ឋអស់ជំនឿ ។
បើតាមលោក ឈឿន ប៊ុន ថា នាយរងផ្នែកស្តីទីចរាចណ៍បានប្រាប់តាមទូរសព្ទ័ឲ្យដឹងថា ៖ នៅចំណុចរង្វង់មូលនេះ លោកបានចុះទៅរៀបចំជារឿយៗ តែផលវិបាកនោះ គឺប្រជាពលរដ្ឋក៏ដូចជាម្ចាស់រថយន្តមិនព្រមសហការនិងមិនព្រមស្តាប់តាមការណែនាំរបស់សមត្ថកិច្ចដោយរថយន្តរបស់អាជីវករដែលចេញចូលទៅទឹកដីថៃដោយពួកគាត់បានចុះទៅវាយបរិផាត ដោយពួកគាត់បានសុំចតមួយភ្លែតតែជួនការការវាយបរិផាតនោះ មនុស្សច្រើនតំរង់ជួរយូរ ដូច្នេះអ្នករត់តាក់ស៊ីក៏សុំចតជាបន្តបន្ទាប់ ទើបបានជាមានបង្កឲ្យមានការកកស្ទះបែបនេះទៅ ។ លោកបន្តថា៖កន្លងមកមន្ត្រីរបស់លោកបានធ្វើការហាមដែរតែក្រុមរថយន្តទាំងនោះឆ្លើយថា «គេចតបាន ចុះខ្ញុំហេតុអីបានជាចតមិនបាន» ដូច្នេះហើយទើបគាត់កានការលំបាកបើសិនជាធ្វើធម៌ក្តៅ ចេះតែបានហើយតែដោយខាងសមត្ថកិច្ចមានការយោគយល់ច្រើន។ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈានទូទៅបានធ្វើការរិះគន់ចំៗទៅលើមេផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតថា ៖ បានបើកដៃឲ្យកូនចៅរបស់ខ្លួនយកចំណុចរង្វង់មូលនិងដងផ្លូវជាតិលេខ៥ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យធ្វើអាជីរកម្មរបស់ខ្លួន៕