ច្រកអន្តរជាតិអូរយ៉ាដាវ បើកដៃឱ្យឈ្មួញដឹកជញ្ជូនឈើប្រណីតតាមរថយន្ត ឆ្លងទៅលក់នៅប្រទេសវៀតណាមយ៉ាងគឃ្លើននឹងច្បាប់
ខេត្តរតនគីរី ៖ ក្នុងមួយថ្ងៃមានរថយន្តដឹកឈើប្រណីត ដោយប្រើរថយន្តសាំយ៉ុងធ្វើជាមធ្យោបាយឆ្លងទៅវៀតណាម តាម ច្រកមួយនេះមានពី ៥០-៦០គ្រឿង សមត្ថកិច្ចជាច្រើនស្ថាប័នដែលមានវត្តមានឈរជើងនៅច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងអនុក្រឹត្យបាននិងកំពុងអនុវត្តខុសពីភារកិច្ចតួនាទី ខណៈបទល្មើសដឹកជញ្ជូនឈើ ឈ្មួញមានឱកាសឆ្លងតាមច្រកអន្តរជាតិ អូរយ៉ាដាវមួយនេះយ៉ាងគ្រឹកគគ្រេង ក្នុងនោះពួកគាត់ជាសមត្ថកិច្ចប្រឹងហែកប្រយោជន៍ពីអំពើសូកប៉ាន់បទល្មើសទាំងនេះ ចែកគ្នាយ៉ាងគឃ្លើននឹងច្បាប់ និងបែបចំហទៀតផង ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ការចេញឈើធ្វើឡើងទាំងយប់ទាំងថ្ងៃ បន្ទាប់ពីខាង គយ និងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ កាំកុងត្រូល និងខាងស្នាក់ការច្រកដែល ឋិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តបើក ភ្លើងខៀវ ។ ក្រៅពីសមត្ថកិច្ចជាច្រើន ស្ថាប័នខាងលើ ក្នុងនោះមានសមត្ថកិច្ច មូលដ្ឋាន ជំនាញរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួង បានពាក់ព័ន្ធក្នុងការទទួលយកសំណូក ទៅតាមការឯកភាពតម្លៃរវាងសមត្ថកិច្ច ទាំងនេះ និងឈ្មួញចំពោះការចរចាលើ បបូរមាត់ទៀតផង ។
មជ្ឈដ្ឋានទូទៅបានឱ្យដឹងថា ចាប់ពីក្រុងបានលុង ខេត្តរតន គិរីទៅកាន់ច្រកអន្តរជាតិអូរយ៉ាដាវ គឺមាន សមត្ថកិច្ចជាច្រើន ស្ថាប័ន បានដាក់ទីតាំង សម្រាប់ឃ្លាំមើលរថយន្តដឹកឈើ ដើម្បីរាប់ ក្បាលឡានយកលុយបណ្តាក់គ្នាដូចខ្យង តាមផ្លូវជាតិលេខ ៧៨ ។ ប៉ុន្តែលទ្ធផល បង្ក្រាប អាចនិយាយបានថា មានតម្លៃស្ទើរ ស្មើសូន្យទន្ទឹមនឹងពួកគាត់កំពុងឆ្ងាញ់ ក្នុងការទទួលលាភ សក្ការៈពីឈ្មួញ ។ ដោយឡែក ច្រកអន្តរជាតិអូរយ៉ាដាវត្រូវ បានគេរាយការណ៍ពីទឹកដីវៀតណាមមកវិញ ថា ក្នុងមួយថ្ងៃ ឈើប្រណីតបានឆ្លងកាត់ ច្រកមួយនេះយ៉ាងតិចពី៤០០-៥០០ម៉ែត្រ គូប ដែលឈ្មួញខាងវៀតណាមមានសិទ្ធិ ទទួលទិញពី ច្បាប់គយរបស់ប្រទេសគេ ។
ឈ្មួញបានបង្ហើបថា ក្នុងរថយន្តមួយ គ្រឿងពួកគេត្រូវបានចំណាយយ៉ាងតិច ចាប់ពី១០០ដុល្លារ ៦០ម៉ឺនរៀល ឬ១លាន រៀល សម្រាប់សមត្ថកិច្ច ច្រកអន្តរជាតិអូរយ៉ាដាវនីមួយៗ ក្នុងនោះខាងមេគយតែ ម្តងបានកំណត់តម្លៃ ទី១-បើឈ្មួញធ្លាប់ ស្គាល់ បង់មួយរថយន្ត៦០ម៉ឺនរៀល ទី២-បើ ឈ្មួញមិនធ្លាប់ស្គាល់ ឬរថយន្តសាំយ៉ុងតិច តួច ត្រូវបង់១រថយន្ត១លានរៀល បើមិន ព្រមក៏មិនអនុញ្ញាតឱ្យឆ្លងកាត់ ។ ឈ្មួញ បន្តថា មេគយច្រក និងលោក អ៊ី ចំរើន មេ នគរបាលអន្តោប្រវេសន៍គឺជាអ្នកតម្រូវ ឱ្យ ឈ្មួញបង់ប្រាក់ច្រើនជាងគេ ។ ម្យ៉ាងទៀត បើច្រកអន្តរជាតិអូរយ៉ាដាវ ត្រូវបានបែក ធ្លាយដល់ថ្នាក់លើ ពួកគេបានបង្វែរ ទិសដៅ ឱ្យឆ្លងកាត់ច្រករបៀប ដែលនៅជិតនោះ ហើយមេច្រករបៀង ក៏ត្រូវជាសាច់ញាតិ របស់លោក អ៊ី ចំរើន ផងដែរ ។
ដោយឡែក ចែ ពេជ្រ ថៅកែហាងផឹក ស៊ីយីហោ “៧៧” និងប្រពន្ធលោក វ៉ែន ក៏ ជាមេឈ្មួញដ៏ធំ ក្នុងការដឹកជញ្ជូនឈើ ប្រណីតចេញពីក្រុងបានលុង ទៅកាន់ ច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងម្នាក់ៗមានរថ យន្តសាំយ៉ុងពីរទៅបីគ្រឿងសម្រាប់ជា មធ្យោបាយដឹកជញ្ជូន និងមិនមានការ បង្ក្រាបណាមួយពីឈ្មួញនោះឡើយ ។
សមត្ថកិច្ចផ្សេងទៀត មិនត្រឹមតែរិះគន់ ថា បទល្មើសឈើកើតឡើង ដោយសារ មន្ត្រីពាក់ព័ន្ធបើកភ្លើងខៀវ និងការទទួល សំណូមប៉ុណ្ណោះទេ ។ ពួកគាត់ដែលមាន ឆន្ទះ គិតអំពីផលប្រយោជន៍រួមរបស់ជាតិ បានលើកឡើងថា សមត្ថកិច្ចជាច្រើន ស្ថាប័នឈរជើងនៅច្រកអន្តរជាតិអូរយ៉ាដាវមានមានកំហុសក្នុងបទល្មើសឈើឆ្លង ដែននេះធ្ងន់ធ្ងរបំផុត ។ យោងតាមមាត្រ ៩៨នៃច្បាប់ព្រៃឈើ ប្រឈមនឹងការជាប់ ពន្ធនាគារ ។ ក្នុងនោះកំហុសរបស់គាត់ បានលេចចេញជាក់ស្តែង ត្រង់ថាមន្ត្រីនគរ បាលអន្តោប្រវេសន៍មានភារកិច្ចត្រួតពិនិត្យ ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ និងជនអន្តោ ប្រវេសន៍ ប៉ុន្តែយកតួនាទីភារកិច្ចនេះ ឱ្យឈើចរាចរទៅវៀតណាម ។
ដោយឡែក ខាងកាំកុងត្រូលមានភារកិច្ច ពិនិត្យរាល់ការហូរចូលទំនិញ ចំណីអាហារ សាច់បន្លែហាមឃាត់ការនាំចូលចំណី អាហារ គ្រឿងកំប៉ុងមានជាតិពុលឬហួសកាលកំណត់ ការប្រើប្រាស់ក៏មកចាំរាប់ក្បាលរថយន្តដឹក ឈើយកលុយផងដែរ ។ ចំពោះគយនិង រដ្ឋាករមានភារកិច្ចទប់ស្កាត់ទំនិញគេចពន្ធ និងត្រួតពិនិត្យរាល់ឯកសារប្រតិវេទន៍គយ នាំចេញ-ចូល ក៏ចាំរាប់ក្បារថយន្តយកលុយ និងកំណត់តម្លៃខ្ពស់ជាងគេ ។ ពិសេសខាងស្នាក់ការច្រកដែលឋិត ក្រោមការគ្រប់គ្រងរបស់អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី មានតួនាទីយ៉ាងសំខាន់ ត្រួតពិនិត្យទៅលើសកម្មភាពការងាររបស់ សមត្ថកិច្ច ក៏ដូចជាសម្រួលការងារ បែរជា យកតួនាទីនេះរាប់ក្បាលរថយន្ត យកលុយ ។ ដូច្នេះ បើវប្បធម៌ពុករលួយ ឃើញមានស្រាប់ ថា ៖ ឈ្មួញមុខដដែលៗ ហើយសមត្ថកិច្ច មានភារកិច្ច តួនាទី បង្ក្រាបមុខក៏ដដែលៗ រឿងអីយន្តការបង្ក្រាបបទល្មើសដឹកជញ្ជូន ឈើខុសច្បាប់នេះ អាចមានប្រសិទ្ធភាព ។
ពាក់ព័ន្ធនឹងករណីខាងលើ សារព័ត៌មានយើងអាចទាក់ទងបានទេ ពីសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តរតនគិរីដោយគ្មាន លេខទូរស័ព្ទ ៕