បុរសម្នាក់កាប់ដើមឈើក្នុងចំការ រលំដួលលើ ពេទ្យដឹកទៅពេទ្យស្លាប់តាមផ្លូវ
ខេត្តរតនគីរី៖ បុរសម្នាក់កាប់ដើមឈើក្នុងចំការ រលំដួលសង្កត់លើ បណ្តាលឲ្យរបួសធ្ងន់ ពេទ្យដឹកទៅពេទ្យស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នៅចំណុចដីក្រុមហ៊ុនជាំងលីក្នុងភូមិសាស្ត្រភូមិតាំងសេ (បរខាំ) ឃុំ ញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
នគរបាលមូលដ្ឋានបានឲ្យដឹងថាបុរសរងគ្រោះមាន ឈ្មោះ សំ ដា អាយុ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដាលឃុំញ៉ាងស្រុកអណ្តូងមាស ហើយមាន ស្រុកកំណើតនៅភូមិ ដើមចាន់ ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាត្តិបញ្ជូនសង្គ្រោះបន្ទាន់មកមណ្ឌលសុខភាពស្រុកហើយក៏ស្លាប់ពាក់កណ្តាលផ្លូវ។
បច្ចុប្បន្នសពបុរសរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕