ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រត្តិបតិការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់​ពន្ឋ័ក​រណីរ​ក្សា​ទុក្ខ​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​
Wed,28 June 2017 (Time 10:18 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 674នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​បន្ទាប់​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ជំនាញ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិកា​របង្រាប​និង​ឃាត់ខ្លួន​ជនសង្ស័​យបាន​ចំនួន​៣​នាក់​ដែរ​ជាប់​ពាក់​ព​ន្ឋ័ទៅ​នឹង​ករណី​រក្សា​ទុក្ខ​និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ។​

​បើ​តាម​លោក វរសេនីយ៍ទោ ធិន ស៊ីន ដេត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹងថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​ដែរ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​រួមមាន​៖​ទី​១​ឈ្មោះ ហ៊ុន វ៉ាន់ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​(​អ្នក​ចែកចាយ​បន្ត​)​ចាប់បាន​នៅ​ចំនុច​ចំការ​ស្វាយ​នៅ​ភូមិ ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៧​និង​សួរនាំ​ស្រាវជ្រាវ​បន្ត​រហូត​ដល់​ឃាត់ខ្លួន​មេ​ចែកចាយ​ដ៏​សកម្ម​នៅ​ក្រុង​ឈ្មោះ សេង ជា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​និង​កំណាន់ចិត្ត​ម្នាក់ទៀត​ឈ្មោះ តាំង ច​ន្ធូ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​លោក​បន្តថា​៖​វត្ថុតាង​ដែរ​ត្រូវ​ដកហូត​បាន​នោះ​រួមមាន​៖​ថ្នាំ​ប្រភេទ​គ្រាប់​(WY)​ចំនួន​៦១៥​គ្រាប់​,​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​សមាន​ទំងន់​ប្រហែល​១​ខាំ​,​ទូរស័ព្ទ​ម៉ាក​Nokia​ចុច​ពិល​៣​គ្រឿង​,samsung ចុច​កញ្ចក់​១​គ្រឿង​,​ជញ្ជីង​ថ្លឹង​មួយ​ដែល​លាក់​ទុក​ក្នុង​កញ្ចប់​សាប៊ូ​,​កំប៉ុង​ម្សៅ​ស៊ុប​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥​សេរី​២០១៧ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1P-1062​ពណ៌​ខ្មៅ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ប​៣​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្តរ​ទៅ​តាម​និតិ​វិធី​នៃ​ច្បាប់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ