កម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាចចុះប្រត្តិបតិការបង្ក្រាបនិងចាប់ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសង ជល់មាន់និងអាប៉ោងចំនួន៥នាក់
ខេត្តកំពត ៖ ក្រុមញៀនល្បែងស៊ីសង ជល់មាន់និងអាប៉ោងចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាចុះប្រត្តិបតិការបង្ក្រាបនិងចាប់ឃាត់ខ្លួន។សូមជំរាបដែរថា៖ការចុះប្រត្តិបតិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នេះស្ថិត នៅក្នុងភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ក្រុមញៀនល្បែងស៊ីសង ជល់មាន់និងអាប៉ោងទាំង៥នាក់ខាងលើដែរត្រូវបានកម្លាំងសមត្ថចាប់ ឃាត់ខ្លួននោះរួមមាន៖ទី១.ឈ្មោះ លឹម ទ្រី អាយុ៣៣ឆ្នាំ។ទី២.ឈ្មោះ សួង ដូ អាយុ៤៦ឆ្នាំ(អ្នកទាំងពីរសនៅភូមិ-ឃុំខាងលើ។ទី៣.ឈ្មោះ កែវ ដុង អាយុ៤២ឆ្នាំនៅភូមិកោះស្នា ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ទី៤.ឈ្មោះ ទូច ធឿន អាយុ៤០ឆ្នាំនៅភូមិចំបក់ទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវនិងទី៥.ឈ្មោះ ម៉ៅ ជន អាយុ៥២ឆ្នាំនៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។
សូមបញ្ជាក់ដែរថា៖វត្ថុតាងដែរត្រូវបានកម្លាំងសមត្ថកិច្ចដកហូតបាននោះរួមមាន៖មាន់ជល់ចំនួន៦ក្បាល,កម្រាលលេងអាប៉ោងនិងម៉ូតូចំនួន១៥គ្រឿង។ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងទាំង៥នាក់ខាងលើមកសាកសួររួចកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕