ពលខ្មែរដែលបម្រើការងានៅប្រទេសថៃម្នាក់បានរងរបួសជាទម្ងន់ខណៈជាប់ដៃម្ខាងក្នុងម៉ាស៊ីនបកសំបកដូង
រាជធានីភ្នំពេញ ៖ ពលខ្មែរម្នាក់បានរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុជាប់ដៃម្ខាងក្នុងម៉ាស៊ីនបកសំបកដូងបណ្តាលឲ្យរងជាទម្ងន់។
សូមជំរាបដែរថា៖ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧ម្សិលមិញនេះស្ថិតនៅក្នុងផ្ទះលេខ23/1 Moo 8, Chanthanimit, Muang, Chanthaburi ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុប្រទះឃើញជនរងគ្រោះម្នាក់កំពុងជាប់ដៃម្ខាងចូលទៅក្នុងម៉ាស៊ីនបកសំបកដូង។ក្រោយមកកម្លាំងសមត្ថកិច្ចបានខលហៅភ្នាក់ងារសង្គ្រោះខេត្តចាន់បុរីធ្វើការកាត់ដែកធ្មេញម៉ាស៊ីនចេញដើម្បីជួយសង្គ្រោះដៃជនរងគ្រោះដោយប្រើ ម៉ូទ័រកាត់ដែកដែលគាបចេញទើបយកដៃជនរងគ្រោះចេញមកបានរួច។
បើតាមប្រភពពីថៅកែនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះរិន អាយុ២១ឆ្នាំជាពលករខ្មែរធ្វើការនៅកន្លែងកើតហេតុ ។ ថៅកែនៅកន្លែងកើតហេតុបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុគាត់បានឮសំឡេងមនុស្សស្រែកអោយជួយងាកទៅឃើញជនរងគ្រោះកំពុងជាប់ដៃនៅក្នុងម៉ាស៊ីន ព្យាយាមទាញដៃចេញតែដកមិនរួច។
ក្រោយពីក្រុមភ្នាក់ងារសង្គ្រោះខេត្ដចាន់បុរីកាត់ដែកចេញរួចក៏ដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តចាន់បុរីប្រទេសថៃដើម្បីជួយសង្គ្រោះ៕