បួសហើយចិត្តមិនស្ងប់ ធ្ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ត្រូវប៉ូលិសចាប់ខ្លួន
ខេត្តបាត់ដំបង ៖ សង្ឃ១អង្គ ត្រូវប៉ូលិស ព្រហ្មទណ្ឌផ្នែកបង្ការ បង្ក្រាបនៃការិយាល័យកំរិតស្រាលនៃស្នងការខេត្តបាត់ដំបង បានធ្វើការចុះឃាត់ខ្លួន នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ តាមដីកាលេខ៩៥៨ ចុះថ្ងៃទី២១មិថុនា ២០១៧ ចេញដោយលោកគឺ ប៊ុណ្ណរ៉ា តំណាងអយ្យការអមសាលាដំបូងខេត្ត ។
ប្រភពពប៉ូលិសឲ្យដឹងថា ភិក្ខុសង្ឃមួយអង្គព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបាននាំខ្លួនតាមដីកា បញ្ជាឱ្យចូលខ្លួនលេខ៩៥៨ ចុះថ្ងៃទី២១មិថុនា ២០១៧ក្រោយស្រាវជ្រាវ រកឃើញ«ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់» ដែលបានប្រព្រឹត្តនៅក្នុងវត្តដំរី.ស ក្នុងក្រុងបាត់ដំបង និងនៅក្នុងវត្តខ្នាចរមាស នៅឃុំខ្នាចរមាស ស្រុកបវេល កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧កន្លងមក ។
សមត្ថកិច្ចបាននាំភិក្ខុ ហន សុផាន្នី ទៅកាន់ស្នងការខេត្តភ្លាមៗដើម្បីសាកសួរបន្ថែម ហើយសមត្ថកិច្ចនឹងបញ្ជូនសង្ឃអង្គនេះបន្តទៅប្រគល់ឲ្យស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនិតិវិធី ៕