សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលល្វា ឆ្មក់ក្របួចចាប់បានអ្នកលេងល្បែងខ្លាឃ្លោកប្រុសស្រី១ ក្រុម យកទៅអប់រំ
ខេត្តប៉ៃលិន ៖ ក្រុមបុរសស្ត្រី ដែលញៀននឹងល្បែងស៊ីសង ដោយមិនខិតខំប្រឹងប្រែ ងទៅរកការងារធ្វើចិញ្ចឹមជីវិតក្រុមគ្រួសារ បែរជានាំគ្នាទៅលេងល្បែងខ្លាឃ្លោកទៅវិញ លុះ រំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ក៏ប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង ។ ពេលកំ ពុងធ្វើសកម្មភាពចុះបង្ក្រាប មានអ្នកលេងល្បែងមួយចំនួន គ្រាន់តែក្រឡេកឃើញនគរបា លទៅដល់ ក៏នាំគ្នាស្ទុះរត់គេចខ្លួនទាំងព្រលឹងចុងសក់ ។
ហេតុការណ៍នគរបាលចុះបង្ក្រាប់ករណីលេងល្បែងស៊ីសងនេះ បានធ្វើឡើងកាលពី វេលាម៉ោង៣និង១៦នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ កម្លាំងនគរបាលប៉ុស្តិ៍ទួលល្វាចំនួន6នាក់ សហការជាមួយនឹងកំលាំងសន្តិសុខនៃអធិការដ្ឋានម្នាក់ ដឹកនាំដោយលោកនាយប៉ុស្តិ៍ស្តីទី បានចុះធ្វើការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) មួយកន្លែង ស្ថិតនៅចំណុចព្រៃ ក្នុងចំការក្រោយផ្ទះ ដែលមានម្ចាស់ ឈ្មោះ ម៉ុន សៅ លុះទៅដល់ក៏ស្ទាក់ចាប់បានមនុស្សប្រុសស្រីចំនួន៣នាក់ រួមនឹងវត្ថុតាងដូចជា កញ្ច្រែងមួយ កាធុនគ្របមួយ មេខ្លាឃ្លោកពីរគ្រាប់ និងក្រដាស់រូបសត្វទាំង6 ចំនួនមួយសន្លឹក ប្រាក់ខ្មែរ3000រៀល ។
ប្រភពបន្តទៀតថា ក្រោយពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យទី១ ឈ្មោះ ប៉ុម សៅ ភេទប្រុស អាយុ42ឆ្នាំ ជាមេខ្លាឃ្លោក អ្នកក្រឡុក ទី២. ឈ្មោះ ម៉ន ស្រីផល ភេទស្រី អាយុ23ឆ្នាំ ជាអ្នកចាក់ និងទី៣. ឈ្មោះ ប៊ុនលី លីដា ភេទស្រី អាយុ 26ឆ្នាំ ជាអ្នកចាក់ ទាំងបីនាក់រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពដដែលបន្តទៀតថា ករណីលេងល្បែងស៊ីសងខាងលើ កើតមានជាយូរថ្ងៃខែមកហើ យ ដោយគ្មានសមត្ថកិច្ចណាចុះបង្រា្កបនោះទេ លុះការលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទើបគេប្តឹងនគរបាលឱ្យចុះទៅបង្ក្រាបតែម្តង ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ការលេងល្បែងស៊ីសង នាំឱ្យកើ តមានចោរលួច ឆក់ ប្លន់ នៅក្នុងសង្គម ជាពិសេស ធ្វើឱ្យអសន្តិសុខក្នុងលំនៅឋានរស់ផង ដែរ ។
ដូច្នេះបើសិនជាបណ្តែតបណ្តោយឱ្យល្បែងស៊ីសងបែបនេះ កើតមាននៅតាមភូមិនា នាជាច្រើនទៀត នោះបញ្ហាចោរកម្មនឹងកើតមានជាហូរហែផងដែរ ៕