ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នគរបាល​ក្របួច​ចាប់​បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៥​នាក់ រឹបអូស​វត្ថុតាង​រថ​យន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​
Wed,21 June 2017 (Time 05:25 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 568នាក់)


ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន​៥​នាក់ ត្រូវបាន​នគរបាល​ឆ្មក់​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​ចែកចាយ​យ៉ាងសកម្ម​នៅក្នុង​ភូមិ លុះ​តាម​ស៊ើបអង្កេត​អស់​រយៈ ពេល​ជា​យូរ ទើប​ដឹង​ច្បាស់​ក៏​ចាប់​ឃាត់ខ្លួន​តែម្តង ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ ICE ចំនួន​០២​កញ្ចប់​តូច រួម​ទាំ ង​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ  រំសេវ​ចំនួន​០១​កំប៉ុង​ផងដែរ ។

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ទាំងនោះ មានឈ្មោះ​ដូច​ខាងក្រោម ទី​១- ឈ្មោះ ហ៊ួ គឹម​សាន្ត ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ទី​២- ឈ្មោះ អេ​ន ប្រុស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។​

​ប្រភព​បន្តទៀតថា លុះ​ឈានដល់​វេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​នាក់​រួច​មក ក៏​បន្ត​ចាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​បន្ថែមទៀត នៅ​ចំណុច​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​បញ្ជាក់ទៀតថា ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​រកស៊ី​ជួញដូ​រគ្រឿង ញៀន និង​ប្រើប្រាស់​គ្រឿងញៀន អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​ទិញ​ពី​ឈ្មួញ​នៅ ក្នុង​ក្រុង​ប៉ៃលិន ហើយ​លក់​ចែកចាយ​បន្ត​ឱ្យ​អ្នកប្រើប្រាស់​ដែល​មកពី​ក្នុងភូមិ និង​មក​ពី​ភូមិ នានា​ក្នុង​ខេត្ត​ប៉ៃលិន​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ គ្រឿងញៀន​កំពុង​តែ​រីកដុះដាល់​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​ខេត្ត​ប៉ៃលិន ហើយ​កំពុងតែ​ពង្វក់ស្មារតី​យុវជន​ឱ្យ​ប្រើប្រាស់​រហូត​ដល់​ក្លាយទៅជា​មនុស្ស​ឆ្កួត ហើយ​ក៏​បង្ក​វឹកវរ​ដល់​សង្គម​ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ