ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កំពុង​ប្រើប្រាស់​គ្រឿងញឿន​ក្នុងប​ន្ទ​ប់ជួល​ត្រូវ​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​បាន​ទាំង​សំបុក​
Thu,15 June 2017 (Time 04:24 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 613នាក់)


កំពត ៖ មនុស្ស​ប្រុស ស្រី ចំនួន​បី​នាក់​ដែល​កំពុង​សំងំ​ប្រើប្រាស់​គ្រឿងញៀន ក្នុង​បន្ទប់​ជួល​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ក្រុង​កំពត ឆ្មក់​ចូល​ឃាត់ខ្លួន​បាន​ទាំង​សំបុក កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​-​ខេត្ត​កំពត​។​ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូ​វរត្ថុតាង ឧបករណ៍​សម្រាប់​ជក់​ពីរ​កំប្លេ​ផង​ដែរ​។​

​បើ​តាម​សំដី​សមត្ថកិច្ច ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រាប់ឲ្យដឹង​ថា ដោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៃ​ភូមិសាស្ត្រ​ខាងលើ ទើប​សមត្ថកិច្ច​ជំនាញ ចេញ​ប្រតិ​ប​តិ្ត​ការ​ឆ្មក់​ចូល​បង្ក្រាប​តែម្តង ដោយ​កំលាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ រួម​នឹង​វត្ថុតាង​ឧបករណ៍​ជក់​ចំនួន​ពីរ​កំប្លេ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ទី​១.​ឈ្មោះ មាស ចាន់​រឹត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុកទឺ​ឈូ ខេត្ត​កំពត ទី​២.​ឈ្មោះ ប៉ុក ភា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ទី​៣.​ឈ្មោះ ទន់ ច​ន្នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត កំពុង​នាំ​ខ្លួន​ទៅ​សាកសួរ ធ្វើ​កំណត់ហេតុ តាម​នីតិវិធី ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ