ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែន​ពណ៌​ស​មួយ​គ្រឿង​រ៉េ​ចង្គូត​បុក​ឃឿន​ផ្លូវ​បណ្តាលឲ្យ​ក្រឡាប់​ផ្ងាជើង​តែ​សំណាងល្អ​មិន​មាន​អ្នករងគ្រោះ​
Thu,15 June 2017 (Time 04:21 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 638នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចណ៍​មួយ​កើតឡើង​ដោយ​មាន​រថ​យន្ត​ម៉ាក​កា​មេ​រី​បា​ឡែន​ពណ៌​ស​មួយ​គ្រឿង​រ៉េ​ចង្គូត​ទៅបុក​ឃឿន​ផ្លូវ​បណ្តាលឲ្យ​ក្រឡាប់​ផ្ងា​ជើង​តែ​សំណាងល្អ​មិន​មាន​អ្នករងគ្រោះ​។​សូម​ជំរាប​ដែរ​ថា​៖​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖​រថយន្ត​ដែរ​ក្រឡាប់​ផ្ងាជើង​នោះ​ម៉ាក​កាមេ​រី​បា​ឡែន​ពណ៌​ស​សេរី​ឆ្នាំ​២០០២​ពាក់​ស្លាក​លេខ​AK5090​ដែល​បើកបរ​ដោយ​ឈ្មោះ​រិត អាយុ​២៨​ឆ្នាំ ។​

​ប្រភព​ដដែល​បាន​បន្តថា ៖ នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែន​ពណ៌​ស​មួយ​គ្រឿង​បាន​បើក​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រ៉េ​ចង្កូត​ពី​ខាងស្ដាំ​ទៅ​ឆ្វេង​ក៏​ជ្រុល​ទៅបុក​ឃឿន​ផ្លូវ​អូស​ចង្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ហើយ​រថយន្ត​នូវ​មិនទាន់​អស់​របឿ្ន​ក៏​ក្រឡាប់​ផ្ងារជើង​ទ្រ​មេឃ​បណ្តាលឲ្យ​ម្ចាស់​រថយន្តង​របួសស្រាល​ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

​ចំណែក​រថយន្ត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​មក​រស្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ