ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឯកឧត្តម សួន បវរ បាន​ចូលរួម​សម្ពោធ​ផ្សារ​ក្បាលស្ពាន​និង​មណ្ឌល​មហាសាល ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​
Sun,11 June 2017 (Time 11:46 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 666នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​៨​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ពី​សម្ពោធ​ផ្សារ​ក្បាលស្ពាន​ថ្មី​និង​មណ្ឌល​មហាសាល ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ពិធី​នេះ​មាន​ការចូលរួម ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ  លោក​ឈឹម​សារឿន​ហៅ​ចិន​ខ្មៅ    និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។
​លោក ឈឹម សារឿ​ន ហៅ​ចិន​ខ្មៅ​ម្ចាស់​ផ្សារ​ក្បាលស្ពាន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹង​ថា​ផ្សារ​ក្បាលស្ពាន​នេះ​មាន​ទំហំ​ដី​សរុប ៨.៥​ហិកតា បានមក​ពី​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​បាន​ចាក់ដី​បំពេញ​ដើម្បី​ឲ្យបាន​ផុត​ពី​ទឹក ក្រោយ​ពី​បាក់​ដី​បំពេញ​រួចមក​បាន​ចាប់​កសាង​នៅ​ថ្ងៃ​២២​ខែ​សីហា​ឆ្នាំ​២០១៦​ហើយ​បញ្ចប់​ការសាងសង់​ធ្វើ​រួចរាល់​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ហើយ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តែ​ម្តង​។​

​លោក ឈឹម សារឿ​ន ហៅ​ចិន​ខ្មៅ បាន​បញ្ជាក់ទៀតថា សំណង់​អគារ​ផ្សារ​ក្បាលស្ពាន​ថ្មី​នេះ​មាន​ចាក់​បេតុង​ជុំវិញ​ផ្សារ និង​ប្រក​ដំបូល​សង្គ័សី​មាន​២​ខ្នង​ទំហំ ២.៥០០​ម៉ែត្រ​ការេ​ដែល​ចែកចេញ​ជា ស្តង់​ខាងក្នុង ផ្សារ​សម្រាប់​លក់​សម្ភារៈ​ប្រើប្រាស់ មានដូចជា​ខោអាវ ឥ​វ៉ាន់​ផ្សេងៗ​មាន​ទំហំ​២.៥​ម៉ែត្រ គុណ​និង​២.៥​ម៉ែត្រ​មាន​ចំនួន​២៥០​ស្តង់ ស្តង់ លក់​សាច់​ជ្រូក សាច់គោ ត្រី​សាច់​ផ្សេងៗ​មាន​ទំហំ​២.៥​ម៉ែត្រ​គុណ​២.៥​ម៉ែត្ត​មាន​ចំនួន​៦០​ស្តង់  ស្តង់​លក់​បន្លែបង្កា ផ្លែ​ឈើ​មាន​ទំហំ​២.៥​ម៉ែត្រ​គុណ​និង​២.៥​ម៉ែត្រ​មាន​ចំនួន​១០០​ស្តង់ ស្តង់​ខាងក្រៅ​ផ្សារ​ជា​ស្តង់​ដែលមាន​ទំហំ​៤​ម៉ែត្រ គុណ​និង​៨​ម៉ែត្រ​មាន​ចំនួន​៤០​ស្តង់​និង​មាន​ផ្ទះល្វេង​នៅ​ជុំវិញ​ផ្សារ​ដែល​មាន​ទំហំ​៤.១​ម៉ែត្រ​គុណ​និង​១៦​ម៉ែត្រ​មាន​ចំនួន​១៥០​ល្វែង​និង​មាន​ភោជនីយដ្ឋាន​ហា​សាល​១​ខ្នង​និង​សណ្ឋាគារ​១​ខ្នង​។​លោក​ចិន​ខ្មៅ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ផ្សារ​នេះ​បាន​រៀបចំ​បណ្តាញ​ផ្លូវ​ជុំវិញ​ផ្សារ និង​មាន​ប្រព័ន្ធ​លូ និង​សង់​ផ្លូវ​បេតុង​ចូល​ទៅ​កាន់​ផ្សារ​និង​មាន​ប្រព័ន្ធ​លូ​សង់​ផ្លូវ​កាត់​ទទឹង​ជុំវិញ​ផ្សារ​និង​ដាក់​ប្រព័ន្ធ​លូ និង​សព្វថ្ងៃនេះ​កំពង់​អនុវត្ត​សកម្មភាព​បន្ត ការកសាង​ស្តង់​ខាងក្រៅ មាន​ផ្លូវ​និង​មាន​រៀបចំ​ដាក់លូ​បង្ហូ​ទឹក​បន្ត​ហើយ​បច្ចុប្បន្ន​ផ្សារ​ក្បាលស្ពាន​ថ្មី​នេះ​ដំណើរការបាន​៩០​ភាគរយ​ហើយ​និង​មាន​អតិថិជន​កំពង់​ចូល​លក់​ជា​បន្តបន្ទាប់​ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការរួច​មក ។​

​លោក ចិន ខ្មៅ បាន​បញ្ជាក់ទៀតថា ផ្សារ​នេះ​មាន​ផាសុខភាព​ណាស់​ព្រោះ​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់​ហើយ​សំខាន់​ទៅ​ទៀត​នោះ​ផ្សារ​នេះ​មាន​លក់​បោះ​ដុំ​គ្រប់មុខ និង​លក់រាយ​ដែល​ប្រជាពលរដ្ឋ​យកមក​លក់​នៅ​តាម​ស្រុក​និង​ពី​ប្រទេស​ថៃ​។​ក្នុង​ពិធី​សម្ពោធ​នោះ​ដែរ​លោក​សួន​បវ​រប​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ខេត្ត​បន្ទាយមានជ័យ​គឺ​ជា​ខេត្ត​មួយ​ដែល​បំបែក​ចេញពី​ខេត្ត​បាត់ដំបង​នៅ​ឆ្នាំ​៨០​ប្លាយ​ក្នុង​រយះពេល​ជិត​៣០​នេះ​ខេត្ត​បន្ទាយមានជ័យ​មាន​ការរីកចំរើន​ខ្លាំង​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ក​ពាណិជ្ជកម្ម ដែល​កំពង់មាន​ការប្រគួតប្រជែង​និង​តាម​តម្រូវកា​ររបស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ទីផ្សារ​សម្រាប់​ការលក់ដូរ​នូវ​ផលិតផល ក្នុង ស្រុក ក៏ដូចជា​នាំចូល​ពី​ក្រៅ​ស្រុក​ផង​ដែរ​និង​ម្យ៉ាងទៀត​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​រីកចំរើន​ថែម​ទៀត ។ ក្នុងនោះ​ឯកឧត្តម សួន បវរ បាន​ធ្វើ​ការកោតសរសើ​រ​យ៉ាង​ក្រៃលែង​ចំពោះ​លោក​ឈឹម​សារឿន ហៅ ចិន​ខ្មៅ​ដែល​បាន​ខិតខំ​កសាង​ផ្សារ​ដ៏​ថ្មី​មួយ​នេះ​ឡើង​សំរាប់​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មាន​យើង​នេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ