សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយជូន ស្ត្រីម្នាក់មានកូនដល់ទៅ១៥នាក់មានជីវភាពខ្វះខាតខ្លាំង
ខេត្តបន្ទាយមានជ័យ៖លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអមដំណើរដោយមន្ត្រីកាកបាទក្រហមជាច្រើននាក់ទៀតបាននាំយកអំណោយរបស់កាកបាទក្រហមទៅជូនស្ត្រីម្នាក់ដែលមានកូនដល់ទៅ១៥នាក់ក្នុងបន្ទុកហើយមានជីវភាពខ្វះខាតខ្លាំង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នៅក្នុងភូមិ កោះពងសត្វ ឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័ងនិងគ្រួសារខ្មែរឥស្លាមចំនួន៣គ្រួសារមានជីវភាពជួបការលំបាកនៅភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកលី សារីបានមាប្រសាសន៍ប្រាប់អ្នកយកព័ត៌ទាំងហួសចិត្តថាស្ត្រីដែលមានកូនដល់ទៅ១៥នាក់នោះប្តីមានឈ្មោះលោកឌី ខុម អាយុ៤៩ឆ្នាំ និងប្រពន្ធមានឈ្មោះ វ៉ាត ឆវ័ន អាយុ ៤១ឆ្នាំថែមទាំងកូនចាប់ពីអាយុ២០ដល់៣ខែ រស់នៅក្នុងបន្ទុកទាំងអស់ហើយមានជីវភាពខ្វះខាតយ៉ាងខ្លាំងដោយសារតែប្រកបមុខរបរ
ដើររើសអេតចាយយកមកចិញ្ចឹមកូនទាំង១៥នាក់នេះហើយ៣គ្រួសារទៀតមានខ្មែរឥស្លាមចំនួន២គ្រួសារនិងបងប្អូនខ្មែរ១គ្រួសារដែលចាស់ជរានិងមានកូនច្រើនជួបការលំបាកផ្នែកជីវភាពផងដែរ។លោកលី សារី បានបញ្ជាក់ទៀតថាអំណោយដែលសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យយកទៅចែកជូនស្ត្រីមានកូនច្រើននិងគ្រួសារក្រីក្រនោះក្នុង១គ្រួសារទទួលបាន អង្ក៣០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប សាប៊ូម្ស៉ៅ១គីឡូក្រាម មុង១ ភួយ១ សារ៉ុង១ និងថវិការចំនួន១០ម៉ឺនរៀលដែលជាថវិការសប្បុរសជនលោក ផូ ស៊ីតាល់ ម្ចាស់បណ្ណាគារបន្ទាយស្រីខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីចែកអំណោយជូនដល់ស្ត្រីដែលមានកូនច្រើននិងប្រជាពលរដ្ឋក្រីក្រនោះលោកលីសារីបានមានប្រសាសន៍ថាបើ ទោះជាបងប្អូនមានជីវភាពខ្វះខាតខ្លាំងយ៉ាងណាក៏ដោយសូមបងប្អូនត្រូវតែខិតខំថែរក្សាខ្លួនជាមនុស្សល្អពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀន ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតឡើុយប៉ុន្តែមនុស្សយើងឲ្យតែមានជីវិតរស់នៅទុកជាមានជីវិតថ្លៃថ្លាណាស់ទៅហើយដូច្នេះត្រូវបន្តកសាងអំពើល្អជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសីុសងជាដើមយើងមានជីវភាពក្រីក្រប៉ុណ្ណឹងវាមិនដូចជំនាន់ប៉ុលពតនោះឡើយ។ហេតុនេះយើងសព្វ ថ្ងៃក្រយ៉ាងណាក៏នៅមានរដ្ឋាភិបាលនិងមានអាជ្ញាធរ និងសាខាកាកបាតក្រហមចាំជួយប្រជាពលរដ្ឋក្រីក្រទាំងអស់នោះជានិច្ច។
លោកលីសារីបានបញ្ជាក់ទៀតថាក្នុងនាមលោកជាប្រធានសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យលោកតែងតែយកចិត្តទុកដាក់យកនាំយកអំណោយចុះទៅចែកជូនដល់ជនណានៅតាមមូលដ្ឋានក្រីក្រពិតប្រាកដនោះមិនដែលខានឡើយកន្លងមកឲ្យតែ មេភូមិ មេឃុំ រាយការណ៍មកលោកៗនិងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តងមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយ៕