តំណាងប្រជាពលករដ្ឋ៥៩គ្រួសារមកពីស្រុកបាណន់និងស្រុកបវេល សុំឯកឧត្តមអភិបាលខេត្តបាត់ដំបង អន្តរាគមន៍រឿងទំនាស់ដីធ្លី
ខេត្តបាត់ដំបង ៖ នៅម៉ោង៣រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ តំណាងប្រជាពករដ្ឋ៥៩គ្រួសារមកពីស្រុកបាណន់និងស្រុកបវេល ស្នើរសុំឯកឧត្តមច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អន្តរាគមន៍រឿងទំនាស់ដីធ្លី ដែលនាយទាហាន ឈ្មោះភ្លន់ ផល្លា រំលោភយក។
អ្នកស្រី សោម ចំរើន តំណាងប្រជាពលរដ្ឋ ភូមិព្រៃព្រាល ឃុំតាគ្រាមស្រុកបាណន់(ពីមុនឃុំឃ្លាំងមាស ស្រុកបវេល)បានឲ្យដឹងថាដីនៅចំណុចកើតហេតុជាដីថ្នាក់លើចែកឲ្យគ្រួសារជនពិការនិងជនក្រីក្រនៅឆ្នាំ២០០០នៅភូមិព្រៃព្រាល ឃុំឃ្លាំងមាសស្រុកបវេល ហើយប្រជាពលរដ្ឋក៏អាស្រ័យផលរហូតមក ។ នៅឆ្នាំ២០១២ ក្រុមនិស្សិតចុះវាសើវែងធ្វើប្លង់ ភូមិព្រៃព្រាល ចែកចេញ២ស្រុកគឺភូមិព្រៃព្រាល ឃមឃ្លាំងមាសស្រុកបវេលនិងភូមិព្រៃព្រាលឃមតាគ្រាមស្រុកបាណន់ ពេលវាស់វែងហើយ ស្រាប់តែឈ្មោះភ្លន់ផល្លាចេញមុខប្តឹងជំទាស់មិនឲ្យចេញប្លង់។នៅឆ្នាំ២០១៥បានឈ្នះក្តី ឈ្មោះរួម ឃឿនហៅវ័យ (ដែលមានសមាជិក៤នាក់
គ្រប់គ្រងដី៣ហិកតា) ។ ក្រោយពីបានក្រដាស់ឈ្នះអនុតវត្តសាលក្រមឆ្នាំ២០១៥ ឈ្មោះភ្លន់ ផល្លា នាយទាហាន បានហូតូកូពីក្រដាស់សាលក្រមបិតពេញភូមិនិងប្រាប់ពលរដ្ឋថាដីចំនួន១៥២ដែលពាក់ព័ន្ធឈប់ឲ្យប្រជាពលរដ្ឋអាស្រ័យផល ព្រោះជាដីរបស់គាត់។ប៉ុន្តែប្រជាពលរដ្ឋនៅតែដាំដុះរហូតមក ដោយគិតថាដីទាំងនេះពីមុនគេចែកឲ្យក្រុមគ្រួសារពិការនិងក្រីក្រពួគគាត់ ហើយឈ្មោះភ្លន់ផល្លាមិនដឹងនៅទីណាទេកាលនោះ។
នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ឈ្មោះ ភ្លន់ ផល្លា បានដាក់កម្លាំងយោធាមកធ្វើរោងដេកចាំ មិនឲ្យពករដ្ឋចូកថែដំណាំទេ។
ប្រជាពលរដ្ឋបន្តថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ពួកគាត់បានដាក់ញត្តិទៅក្រសួងដែនដីនគរូបនីយកម្មដែរ តែមិនឃើញមានការអន្តរាគមន៍ឡើយ ទើបពួគគាត់សម្រេចមកសាកាខេត្តបាត់ដំបងជួយអន្តរាគមម្តង។ លុះដល់ម៉ោង ៥ រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ងួន រតន: អភិបាលរងខេត្តបាត់ដំបងនិង ឯកឧត្តមច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានសន្យាចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីរកដំណោះស្រាយជូនពួគគាត់។
ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកភ្លន់ផល្លាបានទេ ៕