ពីធីប្រកាសតែងតាំងតំណែងផ្លាស់ប្ដូរមុខងារមេបញ្ចាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ព្រះវិហារ÷ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ពិធីប្រកាសតែងតាំងតំណែងផ្លាស់ប្តូរមុខងារ មេបញ្ចាការ តំបន់សឹករងខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនិយ៍ មាស សុភា អគ្គបញ្ជារងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ ដែលមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងឯឧត្តមមន្ត្រីរាជការជាច្រើនរូបបានអញ្ជើញចូលរួមផងដែល។
ឯកឧត្តម អុនចាន់ដា បានមានប្រសាសន៍ថា កងកំលាំងប្រដាប់អាវុធ្ធទាំងអស់ត្រូវចេះរួបរួមកំលាំងសាមគ្គីទោះនៅក្នុងសមរភូមិក្ដី នៅក្រៅសមរភូមិក្ដីមិនប្រកាន់ពណ៌សំបុរ រើសអើមនោះឡើយ។ ហើយឯកឧត្តមបានដាក់បទបញ្ជា ដល់កងកំលាំងការពារតាមបន្ទាត់ព្រំដែនត្រូវ ដាក់វិន័យយ៉ាងតឹងរឹងដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដែលបច្ចុប្បន្នមានក្រុមខិលខូចបានបំផុសបំផុលឲប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញ៉ូងនៅទឹកដីថៃ និងឆ្លងដែនឈើខុសច្បាប់ចូលទឹកដីឡាវតាមទូកច្រកកំពង់ស្រឡៅជាពិសេសការលំហូរចូលនៅគ្រឿងញៀនផងដែល។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍ក្នុងអង្គពិធីប្រកាស់តែងតាំងផ្លាស់ប្តូរមុខងារ ឯកឧត្តមឧត្តមសេនីត្រី អេង ហឿង មេបញ្ជាតំបន់សឹករងខេត្តព្រះវិហារ ទៅជាមេបញ្ជាការរងយោភូមិភាគ៤ ហើយលោកវរៈសេនីឯក ចាន់ សុភ័ក្ត្រា ជានាយសេនាធិការមកជាបញ្ជាការតំបន់សឹករងខេត្តព្រះវិហារវិញ ហើយលោកវរៈសេនីឯក ម៉ៅ សុវណ្ណ មកជានាយសេនាធិការខេត្តជំនួសវិញ។
ឯកឧត្តមបានសួរសុខទុកនិងផ្ដាំផ្ញើដល់កងកំលាំងខេមរភូមិន្ទត្រូវបំពេញភារកិច្ចឲបាន ភ្ជាប់ខ្លួននៅតួរនាទីនិងភារៈកិច្ចជាពិសេសថ្នាក់ដឹកនាំត្រូវជាគំរូដ៏ប្រសើរដល់មន្ត្រីក្រោមឱវាទ ។ ចំណែកតាមបន្ទាត់ព្រំដែនត្រូវរឹតបណ្តឹងនៅជនចំណាក់ស្រុកផ្សេងៗឲបានតឹងរឹងបំផុត ។ ហើយកងកំលាំងប្រដាប់អាវុធត្រូវការពារនៅបូរណៈភាពទឹកដីព្រោះទាំងនេះគឺជាតួនាទីរបស់កងកំលាំងប្រដាប់អាវុធ ៕