ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ការិយាល័យ​តំណាងរាស្ត្រ​CPP ខេត្ត​ប៉ៃលិន ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ក្នុង​ឃុំ​ស្ទឹង​កាច់​
Fri,19 May 2017 (Time 03:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 715នាក់)


ខេត្ត​ប៉ៃលិន​៖ ពលរដ្ឋ​ក្មេង​ចាស់ នៅក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ប្រមាណ​ជាង​៧៥៥​នាក់ ដែល​មាន​ជំងឺ​ប្រចាំកាយ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​ការិយាល័យ​តំណាងរាស្ត្រ​CPP​ខេត្ត​ប៉ៃលិន ចុះមក​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ដល់​ភូមិ ឃុំ ដោយ​ឥតគិតថ្លៃ នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០១៧  ស្ថិត​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​សន្តិភាព ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ការចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ខាងលើ ក្រោម​ការដឹកនាំ​ដោយ​លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​លោកស្រី បាន ស្រីមុំ អ៊ី ឈាន  អ្នកតំណាងរាស្ត្រ​មណ្ទល​ប៉ៃលិន និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដោយ​សហការ​និង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ។

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័ក្រចិត្ត បានឲ្យ​ដឹង​ដែរ ៖​នេះ​ជា​សកម្មភាព​មនុស្សធម៌​មួយ ដែល​ចង់​ឆ្លុះ​បង្ហាញ​ពី ការចេះ​ជួយ​គ្នា​ទៅវិញទៅមក និង​ជា​ការចូលរួម​ចំណែក​មួ​យ​ផ្នែក ក្នុង​ការកាត់បន្ថយ នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​មាន​ការ​ខ្វះខាត ដែល​មិន​ចង់ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​អស់​ថវិកា​ច្រើន ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​តំបន់​ឆ្ងាយៗ ទើប​បានជា​លោក​ស្រី​អ្នកតំណាងរាស្ត្រ CPP ដឹកនាំ​ក្រុម​គ្រូពេទ្យ ដែល​មាន​ជំនាញ​គ្រប់​មុខ​ទាំង​អស់ ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ របស់​យើង ដល់​ភូមិ ឃុំ​តែ​ម្តង ហើយ​ការ​ព្យាល​នេះដែរ គឺ​មិន​មាន​ការគិតថ្លៃ​សេវា​អ្វី​ទាំងអស់ ។​

​ក្នុង​ឪ​កាស​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​ជំងឺ​ដោយ​ឥត​គឹ​តថ្លៃ នា​ពេល​ន​នោះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន  បាន​មានប្រសាសន៍​ឲ្យដឹងថា​៖ មុននឹង​យើងទាំងអស់គ្នា​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ យើងទាំងអស់គ្នា​បាន​យក​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុជីវិត​ទៅ​ប្តូរ​វា​មក ក្រោម​នយោបាយ​បង្រួបបង្រួម​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើង​ត្រូវ​បន្ត​គាំទ្រ និង​ថែរក្សា​វាឲ្យ​នៅ​គង់វង្ស និង​ស្ថិតស្ថេរ​តទៅទៀត សម្រាប់​ប្រទេសជាតិ​របស់​យើង បន្ត​ការអភិវឌ្ឍន៍ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ដោយ​និរន្តរ៍​។ ជាមួយគ្នានេះ​ដែរ​លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន ក៍​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យមាន​សុខភាព​ល្អ និង​ដល់​ថ្ងៃ​បោះឆ្នោត​សូម​កុំ​ភ្លេច​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ នាពេល​ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។

​សូមបញ្ជាក់​ថា កម្មវិធី​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​លោកស្រី អ្នកតំណាងរាស្ត្រ បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន ដោយ​បាន​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជិត ៤​ម៉ឺន​នាក់ ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​សាសនា​ឡើយ​។​

​ជា​ចុងក្រោយ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​នា​ឱកាស​នោះ មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ជាពិសេស​សូម​សម្តែង​ការគាំទ្រ​និង​ដឹង​គុណ​ដល់​សម្តេច​តេជោដែ​ល​លោកតែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពល​រដ្ឋ ហើយ​ពួកគាត់​សន្យា​ថា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​នាំ​ភាពសុខសាន្ត​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទៅមុខទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ