ពិធីសំណេះសំណាលសួរសុខទុក ជាមួយសមាជិក សមាជិកា គណបក្យប្រជាជន ២៧០០នាក់ ឃុំស្នួលរមានជ័យ និង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖ ពិធីសំណេះសំណាលសួរសុខទុក ជាមួយសមាជិក សមាជិកា គណបក្យប្រជាជន ២៧០០នាក់ ឃុំស្នួលរមានជ័យ និង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងជាឧបនាយករដ្ឋមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមប្រតិភូរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមអ៊ុងអឿង ប្រធានក្រុមការងារគណបក្សប្រជាជនខេត្ត ឯកឧត្តមសួនបវរអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រារព្វឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅក្នុងបរិវេណ វិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថាថ្ងៃបោះឆ្នោតនៅថ្ងៃខាងមុខកាន់ តែជិតមកដល់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ~សង្កាត់ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀតដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក~សមាជិកាគណបក្សប្រជាជនកម្ពុជារបស់យើង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា មិនមែនបុគ្គលណាម្នាក់រាប់ទាំងរូបឯកឧត្តមផ្ទាល់ ដែលអាចដណ្ដើមជ័យជំនះជូនបក្សបាន ដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារ សុខសន្តិភាព ស្ថិរភាព ដែលមានដូចសព្វថ្ងៃនេះឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់សម្រាប់ការដឹកនាំប្រទេសជាតិយើងដោយមានដូចសព្វថ្ងៃនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា អាស្រ័យដូច្នេះហើយទាំងអស់គ្នា ត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់ប្រជាពលរដ្ឋនៅតាមផ្ទះ រាប់ទាំងសាច់ញតិរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀត ។
មុននឹងបព្ចាប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបព្ជាក់ថា រឿងកំហុសតូចតាច របស់មន្ត្រីយើងពិតជាមាន ប៉ុន្តែសូមបងប្អូនជួយពិចារណាថា គ្រួសារមួយមានកូនពីរបីនាក់ ម្នាក់ល្អ ម្នាក់ទៀតខូច ចុះទំរាំសម្ដេចគ្រប់គ្រងលើមនុស្សរាប់លាននាក់ គង់អីនឹងមានអ្នកខ្លះខូចជាមិនខាននោះទេ ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើទៅសមាជិ~សមាជិកាយើងទាំងអស់ សូមកុំជឿតាមពួកបក្ស ដែលលាបពណ៌ឲ្យសោះ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំអង្គពិធីទាំងមូល ស្មឹងស្មាត ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញណខ័ន្ធ ដល់វិរៈកងទ័ពមួកខៀវកម្ពុជា ៤រូប ដែលបានពលីជីវិតក្នុងបុព្វហេតុមនុស្សធម៍ ក្នងបេសសកម្មរបស់អង្គការសហប្រជាជាតិដោយសារការវាយប្រហារបស់ឧទ្ទាម កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភ ដល់សមាជិក~សមាជិកាចំនួន២៧០០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ គណបក្សឃុំទាំងពីរ ក្នុងមួយឃុំៗទទួលបាន ថវិកា ១លានរៀល វិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ៥០មុឺនរៀលផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើរអជ្ញាធរមូលដ្ឋានពិនិត្តការខ្វះខាតពលរដ្ឋថែមទៀតដើម្បីឆ្លើយតបតាមសំណូមពរគាត់វិញ ដូចជាការខ្វះប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពដំណាំ ផ្លូវថ្នល់និងសាលារៀនជាដើម ៕