លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ការិយាល័យតំណាងរាស្ត្រCPP ខេត្តប៉ៃលិន ចុះជួយពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ
ខេត្តប៉ៃលិន ៖ នៅបរិវេនសាលាអនុវិទ្យាល័យសន្ថិភាពឃុំស្ទឹងកាច់មាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ការិយាល័យតំណាងរាស្ត្រCPP ខេត្តប៉ៃលិន ចុះជួយពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ជួយដល់ប្រជាពលរដ្ឋក្មេងចាស់ ស្រីប្រុសប្រមាណជាង៧៥៥នាក់ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមកពិនិត្យជំងឺប្រចាំកាយ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ការិយាល័យតំណាងរាស្ត្រCPPខេត្តប៉ៃលិន ចុះមកជួយពិនិត្យ ព្យាបាលជំងឺ ដល់ភូមិ ឃុំ ដោយឥតគិតថ្លៃ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៧ស្ថិតក្នុងបរិវេណសាលាអនុវិទ្យាល័យសន្តិភាព ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ការចុះមកពិនិត្យនិងព្យាបាលជំងឺខាងលើ ក្រោមការដឹកនាំដោយលោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនដោយសហការនិងមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។
បើតាមការឲ្យដឹងពីក្រុមការងារគ្រូពេទ្យស្ម័ក្រចិត្ត បានឲ្យដឹងដែរ ៖នេះជាសកម្មភាពមនុស្សធម៌មួយ ដែលចង់ឆ្លុះបង្ហាញពី ការចេះជួយគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកមួយផ្នែក ក្នុងការកាត់បន្ថយ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលកំពុងតែមានការខ្វះខាត ដែលមិនចង់ឲ្យប្រជាពលរដ្ឋចំណាយអស់ថវិកាច្រើន ក្នុងការធ្វើដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ឬតំបន់ឆ្ងាយៗ ទើបបានជាលោកស្រីអ្នកតំណាងរាស្ត្រ CPP ដឹកនាំក្រុមគ្រូពេទ្យ ដែលមានជំនាញគ្រប់មុខទាំងអស់ ចុះមកពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ របស់យើង ដល់ភូមិ ឃុំតែម្តង ហើយការព្យាលនេះដែរ គឺមិនមានការគិតថ្លៃសេវាអ្វីទាំងអស់ ។
ក្នុងឱកាសចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលមកពិនិត្យជំងឺដោយឥតគឹតថ្លៃ នាពេលននោះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ មុននឹងយើងទាំងអស់គ្នាទទួលបានសុខសន្តិភាពពេញលេញ យើងទាំងអស់គ្នាបានយកសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតទៅប្តូរវាមក ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវបន្តគាំទ្រ និងថែរក្សាវាឲ្យនៅគង់វង្ស និងស្ថិតស្ថេរតទៅទៀត សម្រាប់ប្រទេសជាតិរបស់យើង បន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមដោយនិរន្តរ៍។ ជាមួយគ្នានេះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន ក៍បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អ និងដល់ថ្ងៃបោះឆ្នោតសូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន និងលោកស្រី អ្នកតំណាងរាស្ត្រ បានរៀបចំឡើងតាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដោយបានពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុបប្រមាណជិត ៤ម៉ឺននាក់ ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។ជាចុងក្រោយ ប្រជាពលរដ្ឋដែលបានទៅទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យនាឱកាសនោះ មានសេចក្តីត្រេកអរយ៉ាងខ្លាំង ជាពិសេសសូមសម្តែងការគាំទ្រនិងដឹងគុណដល់សម្តេចតេជោដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយពួកគាត់សន្យាថានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តនាំភាពសុខសាន្តនិងការអភិវឌ្ឍលើគ្រប់វិស័យបន្តបន្ទាប់៕