ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន និងលោក ជំទាវ ម៉ៅម៉ាល័យ បូជាសព ឧបាសក ឌៀប យ៉ក ឪពុកចិញ្ចឹមដោយព្រហ្មវិហារធម៌
ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក ជំទាវ ម៉ៅ ម៉ាល័យ អមដំណើរដោយឯកឧត្តម សួន បវរ និងលោក ជំទាវ សុង ផល្លីន អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំង វត្តមានឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមស ថេត ស្នងការខេត្តបាត់ដំបង ឯកឧត្តមប៉ោ វណ្ណ: មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ឯកឧត្តម ប៊ុន សេង មេបញ្ជារការយោធភូមិទី៥ ព្រមទាំងសហការី និងមន្ត្រីពាក់ពន្ធ័មួយចំនួន គឺមានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងអញ្ជើញមកដល់ភូមិស្លរខ្លាញ់ ឃុំបវេល ស្រុកបវេល ចូលរួមបុណ្យ បូជាសព ឧបាសក ឌៀប យ៉ក ជន្មាយុ៩៦ឆ្នាំ មរណៈភាពកាលពីម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ដោយរោគាពាធិ។
កន្លងមក ឧបាសក ឌៀប យ៉ក ជាឪពុកមានព្រហ្មវិហារធម៌ ធ្លាប់បានជួយស្រោចស្រង់អាយុជីវិត ជួយចញ្ចឹម ឯកឧត្តម ទុក្ខដូចជាកូនបង្កើតរបស់ឧបាសក អប់រំ ហ្វឹកហាត់ផ្លូវចិត្តឲ្យដើរផ្លូវល្អ ប្រកបដោយគុណធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាំងពី សម័យ ប៉ុល ពត រហូត ដល់ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងបរិវេណ វត្តពោធិមច្ឆារាម ស្លរខ្លាញ់ ហើយបាននិយាយពីប្រវត្តិពិតរបស់ ឯកឧត្តមជូនដល់បងប្អូនសណ្ដាប់គ្រប់គ្នាបានមកចូលរួមចំនួន៤២០នាក់ និងមិត្ត ភក្ដ្រ័ ចាស់ៗដែលសល់ពីសម័យសង្គ្រាមដោយ ក្ដីនឹករលឹកជាអនេកនិងបានចែក ទានតាៗប្រុសៗក្នុងម្នាក់បានក្រម៉ា១ថវិកា១ម៉ឺនរៀលព្រមទាំងស្រីៗយាយៗបាន សារ៉ុង១ ថវិកា១ម៉ឺនរៀលដែរ ។ ដោយឡែក អ្នកក្រីក្រចំនួន២៨នាក់ក្នុងម្នាក់ទទួលបានអង្ករ៥០គីឡូ ក្រាម ថវិកា៥ម៉ឺនរៀលសារ៉ុង១ ជាមួយនោះដែរចាស់ៗជរា ចំនួន១៤នាក់ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ក្រម៉ា១ឬ សារ៉ុង១ ប្រគេន្តបច្ច័យវត្ត ចំនួន២លានរៀលផងដែរ។ បន្តមកទៀតកម្មវិធី ព្រះសង្ឃចំរើន ព្រះបរិត្ត នមស្សការសូត្រមន្ត បង្សុកូល មុនពេល ពិធី រំលាយសពនៅលើមែន ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ជាអ្នកប្រគេនភ្លើង បន្តដល់ព្រះភិក្ខុសង្ឃវត្តបវេល ជាអ្នក អុជផ្ទាល់ ជូនដល់សពឧបាសក ឌៀប យ៉កនៅវេលាម៉ោង០៧យប់ ថ្ងៃខែឆ្នាំដដែល៕