ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ជួយ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ៣៣៦​គ្រួសារ នៅ​ស្រុក​អូរជ្រៅ​
Fri,10 March 2017 (Time 08:59 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 742នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ សុង ផល្លី​ន សួន បវរ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោកជំទាវ ឆាន់ ច័ន្ទ​សោភា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា តំណាងអោយ ឯកឧត្តម លី សារី ប្រធាន​គណ​:​ក​ម្មាធ​ការ ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ លោក លោកស្រី ដែល​ជា​សមាជិក សមាជិកា សាខា​និង​អនុសាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន  ចែកជូន​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន  ៣៣៦​គ្រួសារ មកពី​ឃុំ​ចំនួន​បី រួមមាន ឃុំ​ចង្ហា ឃុំ​សិង្ហ និង​ឃុំ​សូ​ភី នៃ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ក្នុង​បរិវេណ​វត្ត​ពោធិ៍​សម្ភារៈ​ជ្រៃ​ឈូក នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៧ ។​

​នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួល​ផល ឯកឧត្តម​វេជ្ជ​.  បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ទាំងអស់ និង​បាន​ណៃនាំ​ដល់​បងប្អូន សូម​ថែរក្សា​អនាម័យ ពិសារ​ទឹក​ឆ្អិន និង​គេង​ក្នុង​មុង​ជានិច្ច​។ ជាងនេះទៅទៀត សូម​បងប្អូន​ទាំងអស់ សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅ​ទី​ជិត​ឬ​ឆ្ងាយ​។ បន្ថែម​ពីលើ​នេះ​ទៀត សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​កុំ​ពិសារ​គ្រឿង​ស្រវឹង​។ រឹតតែ​ពិសេស​ជាងនេះទៀត សូម​ការពារ​ខ្លួន​កុំឲ្យ​ឆ្លង​មេរោគ​អេដស៍ និង​កុំ​រើសអើង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ព្រមទាំង​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​គ្រាប់មីន​មិនទាន់​ផ្ទុះ​។​

​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់ រំភើប​រីករាយ​ក្រៃលែង និង​បាន​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន ជានិច្ចកាល​តែងតែ​យក​ព្រះទ័យ និង​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ គ្រប់ទិសទី​ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​អំណោយ​ដែល​ចែក​ជូន​គ្រួសារ​នី​មួយៗ​មាន​៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១​។ ដោយឡែក​អ្នក​ពិការ និង​ចាស់ជរា​មួយចំនួន ទទួលបាន​ថវិកា​មួយ​ចំនួន​បន្ថែម​ទៀត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ