ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញមកបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តកពោអណ្តែត
ខេត្តកណ្តាល ៖ ព្រះវិហារ និងសមិទ្ធផលជាច្រើនទៀត នៅក្នុងវត្តពោធិ៍អណ្តែតស្ថិតក្នុងភូមិពោធិលើឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលត្រូវបានរៀបចំពិធីបញ្ចុះ ខ័ណ្ឌសីមា សម្ពោធឆ្លងកាត់ខ្សែរបូកាត់ឫសសីមាព្រះវិហារពិធីស្រង់សុគន្ធវារីប្រគេនព្រះចៅអធិការវត្តពោធិ៍អណ្តែតព្រះតេជគុណព្រះនាមអធិប្បញ្ញោ អំ ឈាង ព្រះជន្មាយុ ៦៦ វស្សា:ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
នៅព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០១៧ត្រូវនឹងឆ្នាំវកខែផល្គុន ថ្ងៃ៥កើត លោកអភិបាលស្រុកស្អាង បានធ្វើរបាយការណ៍ជូនថា នៅក្នុងស្រុកស្អាង មានវត្ត ចំនួន ៤៣ វត្ត ព្រះសង្ឃចំនួន ៧២៨ អង្គ អាចារ្យ ៩០ នាក់គណៈកម្មាការ១៩៥នាក់។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាងបានថ្លែងថាលោកនិងជួយជំរុញ ខេត្តមន្ត្រីថ្នាក់ស្រុកខេត្តឲ្យ ខិតខំបន្តយកចិត្តទុកដាក់ក្នុងការ លើកកម្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យកាន់តែមានជំនឿ ជឿជាក់ពីប្រជាជន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ អប់រំសីល ធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទយើងទាំងអស់គ្នា ។
មានប្រសាសន៍នៅក្នុងពិធី បញ្ចុះខណ្ឌសីមានោះ ឯ ឧ ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសប្បុរសជន ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំង អស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងនូវព្រះវិហារ និងសមិទ្ធផល នានា ក្នុងវត្តពោធិ៍អណ្តែត នេះជាប្រយោជន៍រួម សម្រាប់កន្លែងគោរពបូជារបស់ ប្រជាពលរដ្ឋទូទៅ ។
ក្នុងឱកាសនោះដែរ ឯ ឧ បានចាត់ទុកការសិក្សា វបស្សនា ដែលជាកន្លែងសិក្សាធម៌អា និងសម្មាធិ រំងាប់អារម្មណ៍ ភាពស្ងប់ ស្ងាត់ក្នុងចិត្ត គឺជាកន្លែងល្អមួយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទណា ដែលចង់មករៀនធម៌ និងសម្មាធិ នៅកន្លែងស្ងប់ស្ងាត់ ឬក៏អាចជាកន្លែងព្យាបាលជំងឺមួយផងដែរ ពីព្រោះពេលខ្លះ យើងព្យបាល ជំងឺដោយថ្នាំពេទ្យមិនត្រូវ យើងអាចមករកកន្លែងស្ងប់ស្ងាត់ក្នុងចិត្ត ដើម្បីព្យាបាលជំងឺបានផង ដែរ ។
ឆ្លៀតក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅក្នុងពិធីនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ជាប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារគណៈបប្រជាជនកម្ពុជា ។
ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់មន្ត្រីរាជការកងកម្លាំប្រដាប់អាវុធរបស់ រាជរដ្ឋាភិបាល និងប្រជា ពលរដ្ឋជាច្រើនកុះករផងដែរ ។(សរុប 3600 នាក់) នៅក្នុងឱកាស់បុណ្យឆ្លងព្រវិហារវត្តពោធិ៍អណ្តែតនេះ ឯកឧត្តមបានចូលបច្ចយ័កសាងវត្ត២០លានរៀល រោងទិសនីមួយៗនិងព្រះសង្ឃ ចូលបច្ចយ័ ១៥.៤០០០០០ រៀល(ដប់ប្រាំលានសែសិបម៉ឺនរៀល)យាយជីតាជីនិងយវជនងយវជននិងកាយរិទ្ធ មានក្រណាត់ស១ដុំៗនិងប្រាក់ ២០០០០ រៀល ពិធីបុណ្យបញ្ចុះខណ្ឌ័សីមា វត្តពោធិ៍អណ្តែត មានវតមរយៈពេលបួនយប់បីថ្ងៃចាប់តាំពីថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៧។ ពិធីរាប់បាតចំនួន ២០០អង្គកាលពីថ្ងៃទី១ខែ៣ឆ្នាំ២០១៧។ ប្រវត្តិការកសាងវត្តពោធិ៍អណ្តែតបានកើតឡើងជាងពីរយឆ្នាំមកហើយរង់ចាំអានលេខក្រោយ៕