ជនជាតិវៀតណាម៧នាក់ ឆ្លងដែនខុសច្បាប់ ចូលមកកាប់បំផ្លាញឈើ ត្រូវកម្លាំងសម្ថតកិច្ចឃាត់ខ្លួន
ខេត្តរតនគិរី ៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទលួចឆ្លងដែនចូលមកកាប់ឈើដោយខុសច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រព្រៃឈើ ក្នុងតំបន់ព្រំប្រទល់ចំនួន៣ស្រុក គឺស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកបកែវ ស្ថិតក្នុងនិយាមការ យោងតាមរបាយការណ៍បានឲ្យដឹងថា ករណីឃាត់ខ្លួននេះ គឺកម្លាំងជំនាញ បានចុះធ្វើការត្រួពិនិត្យកម្មករជាវៀតណាម ។
បន្ទាប់មកក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅព្រៃក្បែរនោះថាមានជនជាតិវៀតណាមជាច្រើននាក់ កំពុងតែចូលកាប់ផ្លាញ់ឈើមានសុទតែរណារយន្តនៅទីនោះ ក្រោយទទួលបានព័ត៌មាន ពេលនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ ។ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធក្របួចបានជនជាតិវៀតណាមមួយចំនួន ហើយមួយចំនួនបានរត់គេចខ្លួនអស់ខ្លះ ដោយ បន្សល់ទុកសម្ភារៈ មួយចំនួនសម្រាប់ បម្រើការកាប់ឈើជាច្រើននៅក្នុងព្រៃនោះ។ ក្រោយមកកម្លាំងបាន ដកហូតម៉ាស៊ី នកាត់ឈើចំនួន៥គ្រឿង ត្រាក់ទ័រអូសឈើចំនួន៣គ្រឿងនៅក្នុងព្រៃ។ ចំណែកតៃកុងបានរត់គេចខ្លួន និងសម្ភារៈជាច្រើនទៀត។
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង៧នាក់ សមត្ថកិច្ចជំនាញកំពុងនាំខ្លួនមកការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕