ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ចូលរួម​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ជ័យលាភី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរញ្ញាប​ត្រ និង​បរិញ្ញាបត្ររង​
Tue,14 March 2017 (Time 11:57 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 734នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរញ្ញាប​ត្រ និង​បរិញ្ញាបត្ររង​ដែល​មាន​និសិត្ស​ត្រូវប្រគល់​មានចំនួន​១.០១៥​នាក់​ស្រី​៤៧១​នាក់​។​ពិធី​នេះ​មានកា​ចូលរួម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធម៌​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ប្រធានកិត្តិយស​មាគ​មន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​អភិវឌ្ឍន៍ ឯកឧត្តម សួន បវរ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ជាតិ​ជា​ច្រើន​នាក់​ទៀត​។​ពិធី​នេះ​ប្រារព្វ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៧ ​នៅ​សាគលវិទ្យល័យ​មានជ័​យ​ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា លោក​មាន​កិត្តិយស​យ៉ាង​ធំធេង​ណាស់ ដែល​បាន​ចូលរួម​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរញ្ញាប​ត្រ និង​បរិញ្ញាបត្ររង ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បញ្ជាក់ទៀតថា សាកលវិទ្យាល័យ​មានជ័យ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ជា​មជ្ឍមណ្ឌល​បណ្តុះបណ្តាល ធនធានមនុស្ស ស្រាវជ្រាវ​វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និង​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​ដើម្បី​រួមចំណែក​ក្នុង​ការអ​ភិ​វឌ្ឍន៍សេដ្ឋកិច្ច ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៥​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បញ្ជាក់ទៀតថា ក្នុងចំណោម​ជ័យលាភី​ទាំងអស់​បាន​ទទួល​អាហារូបករណ៍​ចំនួន​៣០៧​នាក់​ក្នុងនោះ​ស្រី​៦៩​នាក់ ហើយ​មាន​សិស្ស​កំពុង​ទទួល​ការបណ្តុះបណ្តាល​ចំនួន ៩១៨ នាក់​ស្រី​៤៤២ នាក់ ហើយ​ឆ្នាំ​នេះ សាកលវិទ្យាល័យ​មានជ័យ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​៤​ឆ្នាំ​ដែល​មាន​គោលដៅ​៨​ចំណុច ១​គុណភាព​បុគ្គ​លឹក គ្រូបង្រៀន  បង្កើន​ចំនួន​គុណភាព​ដល់​និស្សិត អភិវឌ្ឍន​សេដ្ឋា​រចនាសម្ព័ន្ធ​និង​សម្ភារ​រូបវ័ន្ត លើកស្ទួយ​សេចក្តីថ្លៃថ្នូរ​ក្នុង​ការរស់នៅ និង​ផ្លាស់ប្តូរ​វប្បធម៌​លើ​ឆាក​អន្តរជាតិ ផ្តល់​សាធារណៈ​ឯកជន​និង​សហគមន៍ ជំរុញ​លើកទឹកចិត្ត​ការស្រាវជ្រាវ​អ​ភ​វឌ្ឍន៍ និង​ពង្រឹង​ពង្រីក​អក្ខរកម្ម​ជាមួយ​អ្នក​ពាក់​ពន្ធ័​ប្រកបដោ​ចីរភាព ។​

​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន​បាន​បញ្ជាក់​ទៀត​ថា​កន្លង​មក​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​និង​កំណត់​នូវ​ទស្សនៈវិស័យ​អភិវឌ្ឍ​ប្រទេសជាតិ សម្រាប់​អ​នា​គត់ ដោយ​ឈរ​លើ​មូលដ្ឋាន​សមិទ្ធិផល​ជាង​៣០​ឆ្នាំ​កន្លងមកហើយ​ក្នុងនោះ​បាន​អនុវត្ត​គោលនយោបាយ ជា​គន្លះ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ន​លើ វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​ទាំង​៤​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ