ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឈ្មោះ​ឆេង ឡុង ជា​មន្ត្រី​អាវុ​ទ្អ​ហត្ថ​និង​ជា​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
Sun,12 March 2017 (Time 05:38 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 656នាក់)


​ខេត្ត​កំពង់ស្ពឺ ៖ ឈ្មោះ​ឆេង ឡុង​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ជាច្រើន​ឆ្នាំ​កន្លងមក ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​និង​អាវុធហត្ថ​ខេត្ត​កំពង់​ឡោម​ពទ្ធ័​ភូមិគ្រិះ ដកហូត រថយន្ត​ទាំង​២​គ្រឿង​និង​ឈើប្រណិត​ជាង​៨០​គូ​ប នៅ​ល្ងាច​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ភូមិ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហើប អោយដឹងថា​ការចុះ​ឡោម​ពទ្ធ័​ទីតាំង​ភូមិគ្រិះ ខាងលើនេះ គឺ​ធ្វើ​ការតាមដាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​មេ​ឈ្មួញ​ដែល​ជា​មន្ត្រី​អាវុធហត្ថ​នេះ ហាក់បីដូចជា​ដឹង​ខ្លួន​មុន ហើយ​បាន​ចាត់​ក្រុម​កូនចៅ​របស់​គេ​នោះ បើក​រថយន្ត​ធុន​ធំ​(​យី​ឌុប​)​ចំនួន​២​គ្រឿង​ចេញ​ក្រៅ​។ ប៉ុន្តែ​បើក​ចេញ​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​បាន​១​គ្រឿង រីឯ​១​គ្រឿង​ទៀត​ក៏​ចាប់​នៅមុខ​ផ្ទះ​តែ​ម្តង ដោយ​មាន​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ជាច្រើន​ពេញ​រថយន្ត​។ រថយន្ត​នោះ​(​ម៉ាក​ហ៊ីយ៉ាន់ដាយ​)​ពណ៌​ស​កន្ទុយ​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3A9126​។​
​ប្រភព​បន្តថា​នៅក្នុង​រថយន្ត​ទាំង​២​គ្រឿង​នេះ​មាន​ឈើប្រណិត​មិន​ក្រោម​៨០​គីប​នោះទេ​ដែល​មេ​ឈ្មួញ​ឈ្មោះ​ឆេង ឡុង​នេះ​ប្រុង​ដឹក​ទាំង​ថ្ងៃ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​នោះ ។​បច្ចុប្បន្ន​ឈើ​និង​រថយន្ត​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​។​

​ប្រជាពលរដ្ឋ​ថា មេ​ឈ្មួញ​ដុះ​ស្លែ​នេះ​មាន​ទាំង​លុយ​មាន​ទាំង​អំណាច​ទើប​ហ៊ាន​រកស៊ី​មិន​ខ្លាច​សូម្បី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​ទាំង​៣​អង្គភាព​មិន​ថា​ក្នុង​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ដែល​ត្រូវ​ឆ្លងកាត់​ដូចជា​តាកែវ កំពត​ជា​ដើម ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ