ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក​ស​ប៊ុន​សឿង​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​សិស្ស​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ចំនួន​ជិត​១.០០០​នាក់​
ថ្ងៃអង្គារ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 660នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរៈសេនីយ៍ឯក​ស​ប៊ុន​សឿង មេ​បញ្ញា​ការ​ង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន លោក​វ​រះ​សេនីយ៍​ទោ ធៀប​ភក្តី​ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​ទទួលបន្ទុក​ការងារ​អប់រំ​ស្តារ​និតិ​សម្បទា​អ្នក​គ្រឿងញៀន​និង​មន្ត្រី​អាវុធហត្ថ​អមដំណើរ​ជាច្រើន​នាក់​ទៀត បាន​បើក​យុទ្ធនាការ​ការចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​សិស្ស​វិទ្យាល័យ​សិរីសោភ័ណ ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ចំនួន​ជិត​១.០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​។

​លោក ស ប៊ុន​សឿង បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​សិស្ស​នោះ​ថា​ថ្ងៃនេះ​លោក​បាន​ចុះ​មក​វិទ្យាល័យ​សិរីសោភ័ណ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​អំពី​បញ្ហា​គ្រឿងញៀន ក្រោម​ប្រធានបទ “​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​” ។​

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការណែនាំ​និង​យកចិត្តទុកដាក់ ខ្ពស់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​ដូច​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោ​ឧត្តមសេនីយ៍ត្រីឱ​បូរិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យកម្លាំង​អាវុធហ​ត្ថ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ចុះ​អនុវត្ត​ណែនាំ​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​ប្អូនៗ ក្មួយៗ សិស្សានុសិស្ស​តាម​សាលារៀន តាម​វិទ្យាល័យ​និង​តាម​មូលដ្ឋាន​ផង​ដែរ ។​

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ការចុះ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​នេះ​មាន​រយៈពេល​៦​ខែ​គឺ​មាន​គោលបំណង​ចង់ឲ្យ​សិស្សានុសិស្ស​ទាំងអស់​បានយ​ល់​ឲ្យ​កាន់តែច្បាស់​អំពី​វិបត្តិ នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដូចជា​សិស្ស​ណា​ដែល​បាន​ជក់​គ្រឿងញៀន​ហើយ​ត្រូវ​ជួប​និង​ការបាត់បង់​ថវិការ ខូច​សុខភាព ព្រាត់ប្រាស់​មិត្តភ័ក្ត​ម្តាយ​ឪពុក ខូច​សុខភាព​និង​រាងកាយ ខូច​សរសៃ​ប្រាសាទ បាត់​ការបង​ចាំ គេច​សាលា ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ និង​មិតភ័​ក្ត នៅ​ទី​បញ្ចប់​គឺ​ឆ្លង​ជម្ងឺ​គ្រប់មុខ​ស្លាប់​ដោយ​មិន​អាច​គេច​បានឡើយ ។

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ការផ្សព្វផ្សាយ​ច្បាប់​គ្រឿងញៀន​នេះ​ដែរ​គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​លោកគ្រូ អ្នកគ្រូ​ត្រូវ​ចូល​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​នៅ​បទល្មើស​គ្រឿងញៀន​មាន​ការជួញដូរ និង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន មិនឲ្យ​មាន​ក្នុង​មូលដ្ឋាន​ជា​ដាច់ខាត ។

​លោក ស ប៊ុន​សឿង បាន​សំណូមពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ ត្រូវ​បញ្ជូល​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​គ្រឿងញៀន​ឲ្យ​ដល់​សិស្សានុសិស្សា​បានយ​ល់​ដឹង​ច្បាស់និង​រួម​លុបបំបាត់​គ្រឿងញៀន​ទាំងស្រុង ក្នុងភូមិ ឃុំ មាន​សុវត្ថិភាព​។​លោក​ស​ប៊ុន​សឿង​បាន​សង្គត់ធ្ងន់ៗ​ថា បើ​លោកគ្រូ អ្នកគ្រូ ប្អូន​សិស្សានុសិស្ស ប្រជាពលរដ្ឋ ណា​ម្នាក់​ប្រទះ​ឃើញ​ការ​លួចលាក់​និង​ចែកចាយ ជួញដូរ គ្រឿងញៀន ប្រើប្រាស់​កន្លែង​ណា​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មូលដ្ឋាន  ឫ អាវុធហត្ថ​ដែល​នៅក្បែរ​យើង តាមរយះ​លេខ​ទូរស័ព្ទ​លោក​០១២ ៣៦០៦០៦ និង​០១៦ ៣៦០៦០៦៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ