មានអំពើពុករលួយ ក្នុងមន្ទីរបរិស្ថានខេត្តបាត់ដំបងនាំឲ្យប្រទេសជាតិអន្តរាយ
ខេត្តបាត់ដំបង ៖ មន្ទីរបរិស្ថានខេត្តបាត់ដំបងក្រោមការគ្រប់គ្រងរបស់លោកជួបសារុន ប្រធានមន្ទីរ តាមការឲ្យដឹងពីមន្ត្រីក្រោមឱវាទថា មានបុគ្គលិកពេញសិទ្ធនិងបំរ៉ុង បុគ្គលិកទាំងនេះមានប្រាក់ខែរដូចគ្នា។បុគ្គលិកបំរ៉ុងមួយចំនួនបានបំរើការងារតាំងប្រាក់ខែ១៥ម៉ឺនរៀលដល់ប្រាក់ខែឡើង៤០ម៉ឺនត្រូវបានគេដកចេញដាក់សាច់ញាតិចូលវិញ។អ្នកមានខ្សែខ្នងមិនបានរៀនចប់បឋមសិក្សាក៏អាចកាន់បានតំណែងសមគួរ រីឯអ្នកមានសញ្ញាប័ត្រធ្វើលេខាអ្នកមិនចេះអក្សរ ចំណុចនេះហើយ ធ្វើឲ្យប្រទេសជាតិអន់ខ្សោយ ។ មិនតែប៉ុណ្ណោះ សាច់ញាតិលោកជួបសារុន២នាក់បានដេកស៊ីប្រាក់ខែរដ្ឋ រយ:ពេល២ទៅ៣ឆ្នាំ តាំងនៅរៀនវិទ្យាល័យ ហើយពេលនេះ កំពុងរៀនបន្តនៅសកលវិទ្យាល័យឆ្នាំទី១ ឆ្នាំទី២ ដោយមិនបានធ្វើការពេញសិទ្ធិទេ (គឺស៊ីឈ្មោះដូចទាហាន ពេលថ្នាក់លើចុះត្រួតពិនិត្យលោក ជួប សារុន ឲ្យកូនក្មួយឈប់រៀនសិន ដើម្បីមកបំពេញមុខក្របខណ្ឌ ។
ពាក់ព័ន្ធករណីខាងលើនេះ នៅម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក ជួប សារុន ប្រធានមន្ទីរបរិស្ថាខេត្តបាត់ដំបង បានបកស្រាយតាមទូរស័ព្ទថា ក្នុងមន្ទីររបស់លោកគ្មានរឿងពាក់ព័ន្ធខាងលើទេ ហើយគាត់ក៏គ្មានកូនក្មួយស៊ីឈ្មោះបើកប្រាក់ខែរដ្ឋទេ ហើយក៏មិនទាន់បានតែងតាំងឋាន:ដល់បុគ្គលិកណាម្នាកឡើយ ៕