បែកធ្លាយទីតាំង ប្រជល់មាន់ ក្នុងដី ឯកឧត្តម ខាន់ សាវឿន ម្ចាស់សង្វៀន ឈ្មោះ មួយ ជាមន្ត្រីយោធា !
ខេត្តសៀមរាប ៖ មេល្បែងប្រជល់មាន់ ឈ្មោះ បួយ ជាមន្ត្រីយោធា កំពុងល្បីឈ្មោះ បោះ សំឡេងយ៉ាងខ្លាំង មិនមានមន្ត្រីពាក់ព័ន្ធ ក្នុងស្ថាប័នមួយណា ហ៊ានបង្ក្រាបឡើយ ដោយសា ខ្លាចអំណាច មេល្បែងរូបនោះ ! ហើយបើកទីតាំងក្នុងដីឡូ អ្នកធំ ! នៅចំណុច ជាប់ ខ្នងបារាយណ៍ខាង លិច ស្ថិតនៅក្នុង ភូមិ ព្រៃក្មេង ឃុំ ពួក ស្រុកពួក ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះនិយាយប្រាប់ថា៖ ម្ចាស់សង្វៀន ប្រជល់មាន់ មានឈ្មោះ បួយ ជា មន្ត្រីយោធា បានបើកទីតាំងល្បែងជល់មាន់ខាងលើ នៅក្នុងដី ឯក ឧត្តម ខាន់ សាវឿន ហើយបានដំណើរការ ប្រជល់ជារៀងរាល់ថ្ងៃ ច័ន្ទ ! អង្គារ រៀងរាល់ សប្តាហ៍ រយៈពេលយូរឆ្នាំ កន្លងមកហើយ អាចនិយាយបានថា ! ដុះស្លែរទៀតផង មិនដែល មាន មន្ត្រីជំនាញក្នុងស្ថាប័នពាក់ព័ន្ធ ណាធ្វើការបង្ក្រាប ! ប្រហែលជាពួកគេត្រូវរ៉ូវគ្នា ហើយមើលទៅ ។
ពាក់ព័ន្ធសង្វៀនខាងលើ ភ្នាក់ងារយកព័ត៌មាន បានធ្វើការទំនាក់ទំនងទៅ លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក តាមទូរស័ព្ទថា ! លោកក៍បានដឹងដែរ ប៉ុន្តែលោកកំពុងតែតាមដាន ! លោក អភិបាលបញ្ជាក់ថា ! ប្រសិន បើមានល្បែង ស៊ីសងដូចខាងលើនេះ សូមផ្តល់ព័ត៌មាន ឲ្យលោក បានដឹងជាបន្ទាន់ ។ នៅវេលាម៉ោង ០២ និង ០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ភ្នាក់ងារយក ព័ត៍មាន បានរាយកាណ៍តាមទូរស័ព្ទ ទៅលោក ម្តងទៀត ! ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសាលោក បានប្រាប់ថា ! ជាប់រវល់ប្រជុំ ក៍បិទទូរសព្ទ័តែម្តងទៅ ៕