ប៉េអឹមសក្តិ៣ ជានាយការិយាល័យ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងម្នាក់រងការចោទប្រកាន់ថា ជួញដូរអាវុធខុសច្បាប់
ខេត្តបាត់ដំបង ៖ មានប្រភពច្បាស់ការចេញពីមន្ត្រីកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា មន្ត្រីប៉េអឹមសក្តិ៣ ជានាយការិយាល័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងម្នាក់ រងការចោទប្រកាន់ថា កំពុងតែប្រព្រឹត្តប ទល្មើស ដោយជួញដូរអាវុធវែងខ្លីចូលមកពីប្រទេសថៃខុសច្បាប់អស់រយៈពេលជាយូរមក ហើយ ។ តែអត់មាននរណាម្នាក់ហ៊ានបង្ក្រាបឬធ្វើការហាមឃាត់នោះឡើយ ដោយបានស៊ កប្រាក់ឱ្យជំនាញគ្រប់ស្ថាប័ន ព្រមទាំងដល់អ្នកកាសែតមួយចំនួនទៀតផង ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថម្នាក់ មិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា បុរសម្នាក់ ដែលគេស្គាល់ថា ជានាយការិយាល័យមួយនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេ ត្តបាត់ដំបង បានរកស៊ីជួញដូរអាវុធខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃចូលមកលក់ដូរនៅ ក្នុងទឹកដីខ្មែរអស់រយៈពេលជាយូរមកហើយ ។ តែគ្មាននរណាម្នាក់ហ៊ានបង្ក្រាបនោះឡើយ ដោយសារត្រូវរ៉ូវជាមួយនឹងមេៗមួយចំនួននៅក្នុងអង្គភាព ។
ប្រភពបន្តទៀតថា ការជួញដូរអាវុធមកពីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរនេះ អត់ មានលិខិតស្នាមត្រឹមត្រូវនោះទេ ហើយប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភខ្លាចក្រែងគេទិញពី មន្ត្រីរូបនោះយកទៅប្រព្រឹត្តបទល្មើសផ្សេងៗដូចជាករណីចោរប្លន់ជាដើម ។ ម្យ៉ាងវិញទៀ ត មន្ត្រីប៉េអឹមរូបនោះ បានស៊កប្រាក់ឱ្យទៅអ្នកកាសែតនិងមន្ត្រីសមត្ថកិច្ចដែលស្គាល់ខ្លួមមួ យចំនួន ដោយមិនឱ្យបញ្ចេញព័ត៌មានទៅខាងក្រៅនោះឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ដែលដឹងរឿងនេះ កំ ពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាភូមិឃុំសុវត្ថិភាព ខណៈនាយការិយាល័យម្នាក់ ជា អ្នករកស៊ីជួញដូរអាវុធវែងខ្លីគ្រប់ប្រភេទខុសច្បាប់ចូលពីទឹកដីប្រទេសថៃ មកលក់ដូរនៅក្នុង ទឹកដីខេត្តបាត់ដំបង ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ គេមិនអាចទាក់ទងទៅលោក ប៉ោ វណ្ណៈ មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបំភ្លឺរឿងនេះ ដោយចង់សួរថា តើខាងលោកបានដឹង រឿងរ៉ាវដែលកូនចៅជួញដូរអាវុធខុសច្បាប់នេះដែរឬអត់នោះទេ ៕
ដោយ ៖ អ្នកប្រម៉ាញ់ ជាយដែន