ឈ្មួញជាច្រើនក្រុមកំពុងសំរុកកាប់បំផ្លាញព្រៃឈើព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃលំផាត់
ខេត្តរតនគិរី៖ តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋនៅតាមភូមិសាមុទ្រលើ សមុទ្រក្រោម ភូមិខ្វែង និងភូមិកែងសាន់ បានបង្ហាញអោយដឹងថា ការកាប់បំផ្លាញព្រៃសហគមន៍ និង ព្រៃ ក្នុងដែនជម្រកសត្វព្រៃ លំផាត់ និងនៅតំបន់ជាច្រើនកន្លែងក្នុងស្រុកលំផាត់ និង ស្រុកបរកែវ ស្រុកអូរយ៉ាដាវ ពីសំណាក់ក្រុមឈ្មួញជាច្រើនក្រុមកំពុងដឹកចេញទៅវៀណាម។
តាមច្រករបៀងមួយចំនួនជាប់ព្រំប្រទល់កម្ពុជា វៀតណាម ដែលសកម្មភាពនេះបាន កើត ឡើងជាបន្តបន្ទាប់ តាមទីតាំង ដែលប្រជាពលរដ្ឋរាយការណ៍ជូន ក៏បានប្រទះឃើញស្ថានភាព គំនរឈើ និងរថយន្តក្រុមជនល្មើសបានដឹកឈើពេញ ព្រៃសហគមន៍លំផាត់ឆ្ពោះទៅកាន់ ក្រុមហ៊ុនមួយដែលមានឈ្មោះ ជាភាសាវៀតណាម ដែលគេហៅកាត់(ក្រុមហ៊ុន731) ដោយ ក្នុងក្រុមហ៊ុននោះទទួលទិញឈើ ពីក្រុមឈ្មួញដែលបានដេញថ្លៃពីអ្នកមាន អំណាច និងឃុប ឃិតលក្ខណៈជាប្រព័ន្ធក្នុងខេត្តរតនគិរី ព្រៃសហគមន៍ក្នុងស្រុកលំផាត់បានប្រែរក្លាយជាវាល។
ដោយសារតែមានអំពើពុករលួយ ឃុបឃិតកាប់បំផ្លាញ ចាប់ពីឃុំ យ៉ាទុង មាន អូរតាង ចេញតាមប៉ុស្ដី ព្រំផ្លោះទៅច្រកអូរលាវ អូរថ្ម និង ច្រកខ្លាធំ ដែលកន្លែងទាំងនោះក្រុម ឈ្មួញ បានចែក ព្រំគ្នាដាច់មិនអោយកាប់ព្រៃ ចូលកន្លែងគ្នាទៅមក ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុបបេសកម្មថ្នាក់ជាតិ តំណាងដ៏ខ្ពងខ្ពស់របស់នាយករដ្ឋមន្ត្រី នៃព្រះរាចជា ណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់នៅអង្គប្រជុំ នៅសាលាប្រជុំខេត្ត ( បញ្ហា បទល្មើសព្រៃឈើល្មមឆ្អែកឆ្អន់ហើយ គួរគិតដលជាតិផង និងកូនចៅជំនាន់ក្រោយ។
ឯកឧត្តម បានថ្លែងក្នុងវេទិការបុកសរុបកាងារប្រចាំឆ្នាំ 2016 តែទោះជាយ៉ាងណាក្ដីលោក ថង សាវុន អភិបាលខេត្តរតនគិរី លោក កែប កត់ នាយខ័ណ្ខរដ្ឋបាលព្រៃឈើខេត្តរតនគិរី នៅតែ មិនមានវិធានការណាមួយ អោយប្រជាជនជឿរជាក់បានសោះ ក្នុងការបង្គ្រាប់បទ ល្មើសកាប់ ព្រៃយកឈើឆ្លងដែនទៅតាមច្រក់របៀងសោះ ប្រជាពលរដ្ឋ ក្នុងខេត្តបានអស់សង្ឃឹមខ្លាំងទៅអភិបាលខេត្ត លោកថង សាវុន និង លែងមានជំនឿរទៅលើនាយខណ្ខ័រដ្ឋបាលព្រៃឈើលោក កែប កត់ ហើយព្រោះថា តាំងពីលោកទាំងពីឡើងកាន់ដំណែង មកប្រជាជនឃើញព្រៃ ឈើ ចេះតែវិនាសទៅៗ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ តំបន់ខាងលើបានប្រាប់ខាងសារព័ត៌មានយើងថា ក្នុង មួយខែពួកក្រុមឈ្មួញ បានបង់លុយ ទៅអោយខាងស្រុកមិនក្រោមលានដុល្លាទេ សំរាប់ ធ្វើ ព្រៃសហគមន៍មួយនេះ ខាងសារព័ត៌មានសង្ឃឹមថា សម្ដេចតេជោ ហ៊ុន សែន និងចាប់វិធាន ការទៅលើរឿងនេះផងព្រោះ ថាសម្បិត្តធម្មជាតិព្រៃឈើកំពុងតែប្រឈម និងការបាត់បង់ស្ទើរ តែទាំងអស់ ហើយក្នុងខេត្តរតនគិរី៕