ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​មាន ធ្វើ​សន្និបាត​លើក​ទី​១ ដើម្បី​បូក​សរុប​ការងារ វិស័យ​ឯកជន​ក្នុង​ខេត្ត ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៧
Sat,18 February 2017 (Time 10:26 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 626នាក់)


ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត បាន​សហការ​ធ្វើ​សន្និបាត​លើក​ទី​១ ដើម្បី​បូក​សរុប​ការងារ វិស័យ​ឯកជន​ក្នុង​ខេត្ត ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​វិស័យ​ឯកជន និង​សហគមន៍ ចំនួន ១៣០​នាក់​ផង​ដែរ​។​

​នៅ​ក្នុង​អង្គសន្និបាត តំណាង​វិស័យ​ឯកជន បាន​សំនូម​ដល់​អាជ្ញាធរ ក៏​ដូចជា​ជំនាញ​ពាក់ព័ន្ធ ជួយ​សម្របសម្រួល ខាង​ផ្នែក​ផ្លូវច្បាប់​មួយ​ចំនួន ដូច​ជា​ការផ្ទេរ​ភូតគាម​អនាម័យ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ថ្នាក់ក្រោម​ជាតិ សុំឲ្យ​ប្រធាន​សមាគមន៍​អ្នកនាំ​ដំឡូង​មី​ចេញ​ទាំង​ក្រុង​-​ស្រុក​ធ្វើ​ទម្រង់ CO និង​SPS ជា​កញ្ចប់ ជាពិសេស​សូមឱ្យ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម​ជួយ​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​ព័ត៌មាន​ទីផ្សារ ដល់​សហគមន៍ សមាគម និង​ក្រុមហ៊ុន​ផង យ៉ាងតិច​ឱ្យបាន ០១ ឆ្នាំ ម្តង​។​

​បន្ទាប់ពី​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត បាន​អាន​របាយការណ៍​ពី​វិស័យ​ឯកជន​នៅក្នុង​ខេត្ត​រួចមក ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ នេះ​ជា​លើក​ទី​១​ហើយ ដែល​វិស័យ​ឯកជន​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ធ្វើ​សន្និបាត ដើម្បី​បូក​សរុប​ការងារ វិស័យ​ឯកជន​ក្នុង​ខេត្ត ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ ដោយ​សបញ្ជាក់​ឱ្យឃើញ​ថា វិស័យ​ឯកជន​នៅក្នុង​ខេត្ត គឺ​មាន​ការរីកចំរើន និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត ជាពិសេស​គឺ​ការវិនិយោគ ដែល​ពាក់ព័ន្ធ​ទៅនឹង​សក្តានុពល​របស់​ខេត្ត ដូចជា​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​ជា​ដើម​។​ដូច្នេះ​ការជួបជុំ​គ្នា​នៅថ្ងៃនេះ គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​តំណាង​វិស័យ​ឯកជន​ទាំងអស់ បាន​ពិភាគ្សា​គ្នា​រក​ចំនុចខ្លាំង និង​ចំនុចខ្សោយ រវាង​វិស័យ​ឯកជន​នឹង​អ្នកពាក់ព័ន្ធ​នានា ទាំង​រដ្ឋ ទាំង​ឯកជន និង​មហាជន​ទូទៅ​។​

​ឯកឧត្តម ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា ត្រូវខិតខំ​សម្របសម្រួល និង​សហការ​ជាមួយ​វិស័យ​ឯកជន​ឱ្យបាន​ល្អ ដើម្បី​បង្ក​បរិយាកាស​វិនិយោគ​នៅក្នុង​ខេត្ត ដល់​សហគ្រិន និង​អ្នកវិនិយោគ ដែល​ចង់​រកស៊ី​នៅក្នុង​ខេត្ត​ប៉ៃលិន​យើង ហើយ​លទ្ធ​ផ្លែផ្កា​នឹង​បាន​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​។​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម កើត សុធា ក៍​បាន​ថ្លែងអំណរគុណ​ដល់​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​លោកជំទាវ ស៊ុំ ហៀ​ង ប្រធានសភា​ពាណិជ្ចកម្ម​ខេត្ត​ប៉ៃលិន ដែល​បាន​ឧបត្ថម្ភ​គាំទ្រ រៀបចំ​សន្និបាត​វិស័យ​ឯកជន​នេះ​ឡើង​។​

​គួរបញ្ជាក់​ថា​៖ នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ក្រុមហ៊ុន​-​សហគ្រាស ធំ​-​មធ្យម និង​តូច ចំនួន ៥៦ កន្លែង​ផ្តល់​សេ​វ៉ា​កម្ម​ទេសចរណ៍​មាន​ចំនួន ១១៩ ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ ចំនួន ២,៦៣៨ នាក់ ស្រី ចំនួន ១,៥៧៧ នាក់ និង​មាន​លាន​ហាល​ទទួល​ទិញ​កសិផល (​សៃ​ឡូ​) ចំនួន ៥៧ សមាគម​អ្នក​នាំចេញ​ដំឡូង​មី ចំនួន ២ សហគមន៍​កសិកម្ម ចំនួន ៤០ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ