សមត្ថកិច្ច នគរបាល ស្រុកបកែវ ចុះប្រត្តិបត្តការបង្ក្រាបកន្លែងជល់មាន់ និងល្បែងចាក់អាប៉ោង បានមួយករណី
កម្លាំងសមត្ថកិច្ច នគរបាលស្រុកបកែវ ដឹកនាំដោយលោកក ជួប វណ្ណារក្ស អធិការនគរបាលស្រុក កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ បានធ្វើការបង្ក្រាប ល្បែងជល់មាន់ និងល្បែងចាក់អាប៉ោង មួយករណី នៅភូមិ ទុយ ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី ។
លោកវរៈសេនីយ៍ ជួប វណ្ណារក្ស អធិការស្រុកបកែវ បានអោយដឹងថា ដោយមានការចង្អុលណែនាំ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ស្តីពីការអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្តភាព សំដៅរក្សាសន្តិសុខ សុវត្តិភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ កម្លាំងនគរ បាលស្រុកបកែវបានអនុវត្តយ៉ាង ខ្ជាប់ខ្ជូន និងដូចភ្លៀងរលឹម ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវលល្បែង ស៊ីសង គ្រប់ប្រភេទ ។
ជាក់ស្តែងថ្ងៃនេះ កម្លាំងនគរបាលស្រុកបកែវ បានធ្វើការបង្ក្រាបល្បែង ជល់មាន់ និងបាញ់ អាប៉ោងមួយករណី ស្ថិនៅភូមិឃុំ កើតហេតុខាងលើ ដោយធ្វើការឃាត់ខ្លួន មនុស្សប្រុសចំនួន ១២នាក់ វត្ថុតាង ដក់ហូតបាន មាន់ជល់ ៥ក្បាល ជញ្ជីងថ្លឹង ១ ស្គត់រុំខ្នាយមាន់ មួយចំនួន ម៉ូតូ ៨ គ្រឿង និងចានបាញ់អាប៉ោង មួយ ។
លោកអធិការបន្តថា បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានបំពេញសំណុំរឿង បញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕