ស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការពិនិត្យទឹកនោម ដើម្បីរកសារធាតុញៀននៅក្នុងខ្លួនមន្ត្រីរបស់ខ្លួន
ខេត្តប៉ៃលិន ៖ ដើម្បីឱ្យដឹងថា មន្ត្រីនគរបាល ទាំងអស់ ពិតជាស្អាតស្អំ ឬយ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តប៉ៃលន បានរៀបចំ ធ្វើការត្រួតពិនិត្យទឹកនោម ទៅលើមន្ត្រីរបស់ខ្លួន ដើម្បីរាវរកសារធាតុគ្រឿងញៀន ។ បើសិ នជាពិនិត្យឃើញថា មាននៅលើនរណាម្នាក់ អាចនឹងទទួលរងនូវការដកតំណែង បុណ្យសក្តិ ហើយថែមទាំងបណ្តេញចេញពីអង្គភាពថែមទៀតផង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបណ្តាខេត្តនានាជាច្រើន ក្នុងប្រទេសកម្ពុជាត្រូវបានថ្នាក់លើបញ្ជាឱ្យមន្ត្រីកងរាជអាវុធហត្ថ និង មន្ត្រីនគរបាល ធ្វើការត្រួតពិនិត្យឆែក ឆេរទៅលើខ្លួនរបស់មន្ត្រីម្នាក់ៗ រុករកសារធាតុគ្រឿងញៀន ដើម្បីបោសសម្អាតករណីគ្រឿងញៀន ដែលកំពុងតែរីកដុះដាលយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាភូមិនានាទូទាំងប្រ ទេស ។ ជាពិសេស គ្រឿងញៀនកំពុងតែពង្វក់ស្មារតី យុវជនជាច្រើនឱ្យឆ្កួតវង្វេង ភ្លេចអស់ការងារ ភ្លេចការរៀនសូត្រ ប្រព្រឹត្តអំពើអបាយមុខ លួច ប្លន់ កាប់ សម្លាប់ បង្កអស្ថេរភាពដ ល់សង្គម ទើបក្រោយមកខាងនគរបាលខេត្តប៉ៃលិន រៀបចំធ្វើការត្រួតពិនិត្យតែម្តង តែគេមិ នដឹងថា ទទួលបានលទ្ធផលយ៉ាងណានោះទេ ដោយសង្ឃឹមថា មន្ត្រីនគរបាល ជាអ្នកអនុវ ត្តច្បាប់ នឹងមិនមានអ្វីពាក់ព័ន្ធគ្រឿងញៀននោះឡើយ ដើម្បីធ្វើជាគំរូដ៏ល្អ ដល់ប្រជាពលរដ្ឋ ផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន នគរបាលស្នងការខេត្តប៉ៃលិ នកំពុងតែដុតដៃដុតជើង តាមចាប់យុវជនប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនជាច្រើននា ក់ដូចភ្លៀងរលឹម ។ កិច្ចការទាំងនេះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានមានកា រសប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះផងដែរ ។ ម្យ៉ាងវិញទៀត ត្រូវតែអនុវត្តច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ មិនត្រូវចោទប្រកាន់គ្មានមូលដ្ឋានទៅលើជនសង្ស័យណាម្នាក់ ដើម្បីប្រយោជន៍ខ្លួនឯងនោះ ៕