កញ្ឆារាប់ម៉ឺនដើម ត្រូវកម្លាំងសមត្ថកិច្ច រកឃើញ និងចុះទៅកំទេចចោល...
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង៨.00នាទី កងកម្លាំងអធិការរដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរៈសនីយ៏ឯក សូ ភី ស្នងការរងទទូលបន្ទុកការងារព្រំដែន ក្រុមការងារចុៈពង្រឹងស្រុកគិរីវង់ លោកវីរៈសេនីយ៏ទោ យុគ សារ៉ាត់ អធិការស្រុកគិរីវង់ និងលោក អោម ប៊ុនធឿន នាយផ្នែកបង្ក្រាបគ្រឿងញៀន រូមសហការជាមូយលោក ឥន្ធ វុធ នាយប៉ុស្តិ៍ព្រះបាទជន់ជុំ បានចុះទៅបង្ក្រាបនិងដុតបំំផ្លាញចោលដំណាំ(កញ្ឆា) ស្ថិតនៅចំណុចខ្នងបន្ទាយ ក្នុងភូមិពោធិ៍រោងនិងភូមិជ្រោយឃុំព្រះបាទជន់ជុំ ស្រុកគិរីវង់ បានចំនូន៨២ទីតាំងស្មើរនិង២៧៨០៨ដើម ហើយសម្ភារៈទាំងអស់នោះ កម្លាំសមត្ថកិច្ចជុំនាញបានដុតបំផ្លាញចោល នូវតាមទីតាំងនិមូយៗផ្សេងគ្នា ។
បន្ទាប់មក លោកវីរៈសេនីយ៏ទោ យុគ សារ៉ាត់ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ គឺអោយឈប់ដាំដំណាំ(កញ្ឆា)នេះ ព្រោះវាជាដំណាំខុសច្បាប់អោយងាកមកដាំដូចជាបន្លែ(ស្ពៃ ត្រសក់ ត្រកួនជាដើម ។
គួរបញ្ជាក់ថា ៖ ប្រជាពលរដ្ឋ ដែលរស់នៅមានចំនូន២ភូមិ គឺភូមិពោធិ៍រោង និងភូមិជ្រោយ ស្ថិតក្នុងឃុំព្រះបាទជន់ជុំ ស្រុកគិរីវង់ ពូកគាត់បានដាំដំណាំ(កញ្ឆា) ជាមុខរបរ និងធ្វើការដាំដុះនៅកណ្តាលព្រៃជ្រៅ ដោយបំភាន់ភ្នែកសមត្ថកិច្ច ៕