ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បែកធ្លាយរឿងលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ ទាលុយពីស្រីរកសីុផ្លូវភេទម្នាក់៥០ដុល្លា ជាថ្នូរនិងការដោះលែងមកវិញ
ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 886នាក់)


ស្ត្រីរកស៊ីផ្លូវភេទម្នាក់បានរត់ធ្លាក់ទឹកទន្លេលង់ស្លាប់ខណៈក្រុមសន្តិសុខអាជ្ញាធរខណ្ឌដូនពេញបាន ដេញបង្រ្កាបស្រ្តីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំកាលយប់ថ្ងៃទី១ ខែ មករា​ឆ្នាំ២០១៧នេះ។ ភ្លាមៗនោះក៏មាន ការចោទប្រកាន់ថាអាជ្ញាធរខណ្ឌដូនពេញបានទារលុយពី ស្ត្រីរកស៊ីផ្លូវភេទទាំងនោះក្នុងម្នាក់ៗ ៥០ដុល្លារជាថ្នូរនឹងការដោះលែងមកវិញ ក្រោយពីពួកគេត្រូវបានចាប់ឃុំខ្លួនអស់រយះពេលមួយយប់រួចមក។
 
នាយិការអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថាចំណាត់ ការរបស់អាជ្ញាធរនេះជាទង្វើមិនត្រឹមត្រូវ ដោយថាស្ត្រីទាំងនោះមានសិទ្ធិនៅទីសាធារណៈ។ លោកស្រីបន្តថា បើទោះជារៀបចំសណ្តាប់ធ្នាប់ ក៏មិនចាំបាច់ដេញចាប់ឲ្យរត់ស្លន់ស្លោនោះទេ ហើយ សកម្មភាពដេញតាមចាប់បែបនេះ គឺមិនដើរតួជាអ្នកការពារទៅលើជីវភាពឬក៏សិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទេ។ វាខុសឆ្គងទៅនឹងការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជ រដ្ឋាភិបាលទៀត។
 
លោកស្រីបន្តថា៖ «ខ្ញុំបន្ទោសប៉ូលីសវិញ។ ប៉ូលីសមិនគួរធ្វើបែបហ្នឹងដើម្បីឲ្យមនុស្សប្រើលុយ ទេ។ ប៉ូលីសត្រូវមានតួនាទីការពារសុវត្ថិភាព ហើយសំរាប់​លុយ៥០​ដុល្លារសំរាប់ស្ត្រីគឺច្រើនណាស់ អញ្ចឹងយើងគិតថាវាជាការអនុវត្តមិនល្អ។ សូកលុយ ពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគឺ ពិចារណារឿងនេះដែរ។ ម្នាក់ទៀតដែលគាត់សុខចិត្តស្លាប់ ប្តូរនឹងជីវិតរបស់គាត់ គឺអយុត្តិធម៌ទាំងស្រុង»។
 
តាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ TVFB News បានសំភាសន៍ក្រុមស្ត្រីរកស៊ីផ្លូវភេទ នៅម្តុំវត្តភ្នំ ដែលទើបតែត្រូវបានដោះលែង បន្ទាប់ពីនាងបានបង់លុយចំនួន៥០ដុល្លារទៅមន្ត្រី សាលាខណ្ឌដូនពេញជាថ្នូរនឹងការមិនបញ្ជូនបន្តទៅខាង មន្ទីរសង្គមកិច្ចរាជធានីដើម្បីយកទៅឃុំ ខ្លួននៅមណ្ឌលកែប្រែព្រៃស្ពឺ។ ក្នុងវីដេអូដដែលឲ្យដឹងពីករណីមួយទៀតថា អជ្ញាធរខណ្ឌដូនពេញបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទ
ម្នាក់ផ្សេងទៀត ឈ្មោះស្រី ម៉ៅ រហូតធ្លាក់ទឹកទន្លេបាត់ខ្លួន។
 
ព័ត៌មានចុងក្រោយពីវេបសាយដដែលឲ្យដឹងទៀតថា ស្ត្រីរកស៊ីផ្លូវភេទដែលអាជ្ញាធរខណ្ឌដូនពេញ ដេញចាប់រហូតធ្លាក់ទឹកទន្លេបានស្លាប់ហើយ ហើយសពអណ្តែតនៅក្រោមស្ពានច្បារអំពៅ។
អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ មិនអាចទាក់ទងតាមទូរស័ព្ទដើម្បីបំភ្លឺពីការចោទ ប្រកាន់នេះបានទេនៅព្រឹកនេះ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ