(កែប)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ បានជម្រុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកែបថា៖ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសភាពការណ៍កើតឡងក្នុងសង្គម ពិសេសព្រឹត្តការណ៍នានាជុំវិញតំបន់របស់យើង។ការលើកឡើងបែបនេះ ខណៈពេលលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងបង្គោល តម្លើងវិទ្យុFM ជាតិ99MHz ឆ្នេរកែប ក្នុងមន្ទីរព័ត៌មានខេត្តកែប កាលពីព្រឹកថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកកែន សត្ថា អភិបាលខេត្តកែប។លោករដ្ឋមន្ត្រី បានសំដែងការអបអរ ជាមួយនឹងការបង្កើតឲ្យមានការផ្សព្វផ្សាយត័ត៌មានតាមវិទ្យុនៅតំបន់ខេត្តកែបដូចបណ្តាខេត្តនានាទូទាំងប្រទេស ប៉ុន្តែលោកសូមជម្រុញដល់មន្ត្រីជំនាញ ត្រូវរៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែម សម្រាប់ការផ្សព្វផ្សាយព័ត៌មាននិងបម្រើការងារសង្គមឲ្យបានល្អប្រសើរ ដោយយកវិជ្ជាជីវៈនិងក្រមសីលធម៌ជាគន្លឹះដ៏សំខាន់ ផ្សាយតែព័ត៌មានពិត ទាក់ទិននឹងសង្គមដោយគ្មានការញុះញង់។លោកខៀវ កាញ្ញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នោះថា៖រាល់ដំណើរការផ្សាយរបស់ស្ថានីយ៍វិទ្យុនេះ ត្រូវគោរពតាមរដ្ឋធម្មនុញ បទប្បញ្ញតិ្តច្បាប់ ប្រកាស បទបញ្ជា សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ហើយករណីជួលម៉ោងផ្សាយ ការតម្លើង ការផ្លាស់ប្តូរឧបករណ៍បរិក្ខាវិទ្យុត្រូវមានការអនុញ្ញាតពីក្រសួងព័ត៌មាន និងមុនដំណើរការផ្សាយត្រូវជូនដំណឹងមកក្រសួងព័ត៌មានត្រួតពិនិត្យបច្ចេកទេស ដើម្បីធានាសុវត្ថិភាពការប្រើប្រាស់រលកធាតុអាកាសវិទ្យុ។ហាមលក់ ឬជួល ផ្ទេរឬឲ្យគេខ្ចីប្រកាសអនុញ្ញាតរបស់ក្រសួងព័ត៌មានទៅអ្នកដទៃធ្វើអាជីវកម្ម។សូមបញ្ជាក់ថា ៖ការកសាងបង្គោលតម្លើងវិទ្យុFM នៅមន្ទីរព័ត៌មានខេត្តកែប គឺមានកំលាំងប្រេកង់FM 99 MHz និងមានកម្លាំងការផ្សាយ2KWបង្គោលអង់តែនកម្ពស់៧០ម៉ែត្រ ហើយនឹងត្រូវត្រៀមការផ្សាយសាកល្បងនៅដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ