កាកសំណល់យុទ្ធភ័ណសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ត្រូវកម្ទេចចោល
ខេត្តក្រចេះ ៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ រួមកាកសំណល់រាប់ពាន់គ្រាប់ទៀតត្រូវបានកម្ទេចចោលក្រោយរុករកនិងបោសសម្អាតដោយកម្លាំងកងឯកភាពកំចាត់មីនទី៥ ក្នុងអំឡុងរយៈពេល១ឆ្នាំ។
តាមការអះអាងពីក្រុមការងារកងឯកភាពកំចាត់មីនទី៥ មានមូលដ្ឋាននៅខេត្តត្បូងឃ្មុំ បានដាក់កម្លាំងបែកចែកចំនួន៥ទៅតាមបណ្តាមូលដ្ឋានស្រុក ទូទាំងខេត្តខេត្តក្រចេះដើម្បី សហការជាមួយគណកម្មការសកម្មភាពកំចាត់មីនថ្នាក់ខេត្ត បានចុះប្រតិបត្តិការរុករកតំបន់ងាយរងគ្រោះដោយគ្រាប់មីន និង កាកសំណល់គ្រាប់មីនមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមដែលជាប្រភេទគ្រាប់បែក អំបែងគ្រាប់។
ការបញ្ជាក់ដដែលបានឲ្យដឹងថាក្នុងសកម្មភាពប្រតិបត្តិការបោសសម្អាតរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០១៧បានរកឃើញកា កសំណល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាង2000គ្រាប់ និងបានកម្ទេចចោលកាក់សំណល់មិនទាន់ផ្ទុះជាង3000គ្រាប់ ចំនួនគ្រាប់ទាំងនោះក្រុមការងារបានស្រាវជ្រាវជ្រាវរកឃើញលើស្រុកចំនួន៥រួមមាន ស្រុក ចិត្របុរីស្រុកឆ្លូងស្រុកសំបូរស្រុកព្រែកប្រសព្វនិងស្រុកស្នួល។
ទន្ទឹមជាមួយនិងការរកឃើញកាក់សំណល់មិនទាន់ផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់ពីតាមសហគមន៍មូលដ្ឋានក្នុងខេត្តនាពេលឆ្នាំកន្លងមក ក្រុមការងារកងឯកភាពកំចាត់មីនទី5ក៏បានរកឃើញអំបែងគ្រាប់ប្រមាណជាង5000អំបែងបន្ថែមទៀត ដែលជាអំបែង បំណែកៗ បែកចេញពីគ្រាប់បែក និងគ្រាប់សំណល់ផ្សេងៗ ហើយក្រុមការងារបានយករបស់ទាំងនោះមករក្សាទុកនៅកន្លែង។
ការអនុវត្តការងារបានល្អប្រសើរពេញមួយឆ្នាំដោយមានការសហការល្អរវៀងក្រុមការងារកងឯកភាពនិងអាជ្ញាធរខេត្តដែលមានលោក វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការសកម្មភាពកំចាតមីនខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ផងដែរ។
ជាមួយនិងការសហការល្អប្រសើរបែបនេះ នៅសាលប្រជុំសាលាខេត្តក្រចេះ គណកម្មាធិការសកម្មភាពកំចាត់មីនខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៧ ដោយមានលោកអភិបាលរងខេត្តជាប្រធានទទួលបន្ទុក បានកោតសសើរចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទោះបីគ្នាតិច ប៉ុន្តែបានបំពេញការងារយ៉ាងយកចិត្តទុកដាក់លើបញ្ហាគ្រាប់មីន និងកាកសំណល់សល់ពីសង្គ្រាម ទទួលបានលទ្ធផលគួរជាទីមោទនៈ៕