កែប ៖ នៅព្រឹកថ្ងៃ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៧នេះ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការគ្រប់ស្រទាប់ និងកងកលាំងប្រដាប់អាវុធគ្រប់អង្គភាពទូទាំងខេត្ត ចុះធ្វើអនាម័យ សម្អាតបរិស្ថាន ស្ថិតតាមទីប្រជុំជននិងតាមដងផ្លូវគ្រប់ទីកន្លែងនៃភូមិសាស្ត្រខេត្តកែបទាំងមូល។ការធ្វើពលកម្មអនាម័យ សម្អាតបរិស្ថាននេះ ក្រោយពីពិធីបុណ្យសមុទ្រត្រូវបានបញ្ចប់អំឡុពេលថ្មីៗនេះ។គេបានកត់សម្គាល់ថា៖ដោយសាររយៈពេលបីថ្ងៃ នៃការរៀបចំពិធីបុណ្យសមុទ្រ គឺការសហការរវាងគណៈកម្មការអន្តរក្រសួងជាមួយនឹងរដ្ឋបាលខេត្តកែបពិតជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ប៉ុន្តែអំឡុងពេលបុណ្យសមុទ្រនេះ ថ្វីត្បិតត្រូវបានធ្វើរួចរាល់ទៅហើយក្តី តែអាជ្ញាធរនៃតំបន់ខាងលើ ហាក់គ្មានពេលទំនេរឡើយ ព្រោះកាកសំណល់និងសំរាមត្រូវបានបន្សល់នៅគ្រប់ទិសទីក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។ម្យ៉ាងទៀតក្នុងពិធីបុណ្យសមុទ្រក្នុងរយៈពេលបីថ្ងៃនេះមានមនុស្សមកទស្សនា លម្ហែ កម្សាន្តប្រមាណជាង៥០មឺុននាក់ឯណោះ ទើបបាននាំយកមកជាមួយនូវសំរាមនិងកាកសំណល់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។ជាមួយនឹងការធ្វើអនាម័យ សម្អាតបរិស្ថាននេះ គេឃើញមន្ត្រីរាជការគ្រប់អង្គភាព ព្រមទាំងកងកំលាំងទាំងបី បានបែងចែកមុខព្រួញគ្នា ចាប់ពីមុខសាលាខេត្តកែប បន្តឆ្ពោះទៅគោលដៅរៀងៗខ្លួន ដោយប្រើរថយន្តដឹកជញ្ជូនបណ្តាក់គ្នាផងដែរ។លើសពីនេះនៅតាមដងផ្លូវសំខាន់ៗ ក៏ដូចជាដងផ្លូវជាតិលេខ33និងលេខ33Aព្រមទាំងដងផ្លូវស្ថិតតាមទីប្រជុំជននានាត្រូវបានមន្ត្រីរាជការក្នុងខេត្តកែប ធ្វើការសម្អាតយ៉ាងផុសផុល។សូមជម្រាបថា៖ដោយសារបុណ្យសមុទ្រជុំទី២ឆ្នាំ២០១៧នៅខេត្តកែបមានមនុស្សចូលរួមច្រើនជាងបុណ្យសមុទ្រជុំទី១ ទើបសំរាមនិងកាកសំណល់គ្រប់ប្រភេទត្រូវបានបន្សល់នៅទីនេះរាប់រយតោន ប៉ុន្តែទោះជាបែបនេះក្តី ប្រមុខដឹកនាំខេត្តថ្វីត្បិតមានភាពមមាញឹក និងហត់នឿយយ៉ាងណាក្តី លោកនៅតែខិតខំដឹកនាំមន្ត្រីរាជការក្នុងខេត្ត ជម្រុញអនុវត្តផែនការ និងខិតខំធ្វើការកែលម្អមិនរាថយឡើយ ដើម្បីប្រែក្លាយខេត្តកែបឲ្យស្របតាមសូចនាករចំនួនបី គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ស្របនឹងប្រធានបទ “ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន”និងតាមទិសស្លោក “និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ”៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ