ខេត្តប៉ៃលិន៖ នារសៀលថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រារព្ធកម្មវិធីប្រកាសលិខិតបង្គាប់ការ ចូលកាន់មុខតំណែងថ្នាក់អធិការនគរបាលក្រុង-ស្រុក ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើ ញចូលរួមពីលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ និងកងកម្លាំងនគរបាលក្រោមឱវាទចូលរួមសរុបចំនួន១២០នាក់ (ស្រី ០៣នាក់) ។ក្នុងកម្មវិធីនេះផងដែរ លោក ឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ និងណែនាំមួយចំនួនថា មេដឹកនាំត្រូវតែចេះគ្រប់គ្រងកងកម្លាំងរបស់ខ្លួនឱ្យបានហ្ម ត់ចត់ ហើយលោកអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់លើកិច្ចការងាររដ្ឋបាល និងខិតខំបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដែនដី ពាក់ព័ន្ធ ។លោកបន្តទៀតថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានកិច្ចសហការល្អជា មួយស្ថាប័នតុលា និងអយ្យការអមសាលាដំបូងខេត្ត ។ លើសពីនេះ នគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើភូមិ ឃុំ មានសុវត្ថិភាព ។ កងកម្លាំងអធិការនគរបាល ក្រុង-ស្រុក និងនាយបុស្តិ៍នគ រ បាលរដ្ឋបាលទាំងអស់ ត្រូវមានកងកម្លាំងប្រចាំបញ្ជារជាប់ជានិច្ច ។ ត្រូវចេះសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគ្នា អោយបានល្អ ។ ម្យ៉ាងវិញទៀត លំហូររការណ៍គ្រប់យ៉ាងត្រូវតែច្បាស់លាស់ជាក់លាក់ និងទុកចិត្តបាន ។ ហើយបញ្ហាដែលសំខាន់ជាងនេះ គឺកងកម្លាំងទាំងអស់ត្រូវគោរពពេលវេលាម៉ោងធ្វើការឱ្យបានល្អ ។សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ត បង្គាប់ការលោក យ៉ែម សារិទ្ធ ជានាយរងនគរបាល ប្រឆាំងនឹងការជួញដូរមនុស្ស និងការពារអានីតិជន ឱ្យក្លាយទៅជា អធិការនគរបាលក្រុងប៉ៃលិន លោក ចាន់ វាសនា ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យទៅជា អធិការនគរបាលស្រុកសា ក្រៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ