ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការគ្រប់ស្រទាប់ កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាពនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទាំងក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការធ្វើអនាម័យ សម្អាតបរិស្ថាន ស្ថិតតាមទីប្រជុំជននិងតាមដងផ្លូវគ្រប់ទីកន្លែងនៃភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូល។សូមជំរាបដែរថា ៖ នៅក្នុងយុទ្ធនាការធ្វើនាម័យ សម្អាតបរិស្ថាននោះដែរលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំក្បួនដង្ហែ ដោយមានកាន់ពិដាពាក្យស្លោកដ៏មានអត្ថន័យយ៉ាងជ្រាជ្រៅដូចជា«តោះនាំគ្នាសំអាតផ្ទះរបស់យើង ការពារបរិស្ថានគឺការពារជីវិតយើង សូមទុកដាក់សំរាមក្នុងធុងសំរាម»។ល។ដោយឡែក ប្រជាការពារភូមិ សិស្សានុសិស្សនិងយុវជន មានកាន់ជាអំបោស ត្របៀតនិងថង់យូពណ៍ខ្មៅសំរាប់ចាប់និងរើសនូវកាកសំណល់តាមផ្លូវសាធារណៈ។ក្នុងនោះលោកអភិបាលក្រុងបានមានប្រសាសន៍តាមឃោសនាសព្ទថា៖សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងបណ្តាលក្រុមហ៊ុនទាំងអស់នៅក្រុងប៉ោយប៉ែតទាំងមូលរួមគ្នាអនាម័យ សម្អាតបរិស្ថានឲ្យបានល្អ ដើម្បីទីក្រុងស្អាត សូមឲ្យបងប្អូនទិញធុងសំរាមដាក់សំរាមនៅតាមមុខផ្ទះឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យមានការងាយស្រួលរថយន្តដឹកសំរាមទៅចោលទាន់ពេលវេលា។ក្នុងនោះ លោកអភិបាលក្រុងបានបញ្ជាក់ថា៖នាពេលខាងមុខនេះសាលាក្រុងនឹងធ្វើការកែលម្អទីក្រុងដ៏តូចច្រឡឹងមួយនេះឲ្យក្លាយទៅជាទីក្រុងមួយដ៏ស្រស់ស្អាតមិនឲ្យចាញ់ប្រទេសជិតខាងឡើយ បន្ទាប់ពីធ្វើការសំអាតអនាម័យ បរិស្ថាន។ជាងនេះទៅទៀត លោកបានបញ្ជាក់បន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖នៅរៀងរាល់ថ្ងៃច័ន្ទលោកបានបើកវេទិការសាធារណៈមួយនៅក្នុងវិទ្យុ FMក្នុងក្រុងប៉ោយប៉ែតរយះពេល២ម៉ោង ដែលមានលោកអភិបាលក្រុងជាវាក្មិន ដើម្បីទទួលរាល់បណ្តឹងនិងសូមណូមពរ របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផងដែរ។ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូលបានសម្តែងនូវការអបអរសាទរជាខ្លាំងចំពោះការដឹកនាំក៏ដូចជាការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុងប៉ោយប៉ែត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ