ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាថៃ រិះគន់អាជ្ញាធរស្រុកសាលាក្រៅ និងមន្ទីរសាធារណការថា ផ្លូវខូចតិចតួចមិនព្រមជួសជុលទុកឱ្យជិះម៉ូតូដួលស្ទើររាល់ថ្ងៃ
ខេត្តប៉ៃលិន ៖ បន្ទាប់ពីផ្លូវជាតិ១កន្លែង រងការខូចខាតបន្តិចម្តងៗ រហូតដល់ធ្វើឱ្យអ្នកបើកប រម៉ូតូដួលជាញឹកញាប់ ខណ:គេមិនឃើញខាងអាជ្ញាធរស្រុកសាលាក្រៅ និងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តប៉ៃលិន រៀបចំជួសជុល មកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានធ្វើការរិះគន់ថា មិនគួរអាជ្ញាធរស្រុកសាលាក្រៅ និងមន្ទីរពាក់ព័ន្ធ ព្រងើយកន្តើយនឹងផ្លូវជាតិលេខ៥៧ ដែលទទួលរងការខូចខាតតិចតួច ទុកឱ្យខូចក្លាយទៅជាជង្ហុកកាន់តែធំបែបនេះនោះទេ ។
ប្រជាពលរដ្ឋជាច្រើននាក់ បានឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ផ្លូវជាតិលេខ៥៧ កែងនឹងផ្លូវក្រាលកៅស៊ូវ ត្រង់ចំណុចសំបុកចាប ក្នុងភូមិផ្សារព្រំ ទទួលរងការខូចខាតអស់រយ:ពេលជាយូរយា ណាស់មកហើយ តែគេមិនធ្លាប់ឃើញលោកអភិបាលស្រុកសាលាក្រៅ និងខាងមន្ទីរសាធារណ:ការខេត្តប៉ៃលិន យកចិត្តទុកដាក់ជួសជុលនោះឡើយ ។ ប្រភពបន្តទៀតថា គេសង្កេតឃើញទឹកលូស្អុយហូរនៅលើផ្លូវខាងលើនេះដែរ តែគ្មានអាជ្ញាធរមូលដ្ឋានណាម្នាក់ អើពើជួសជុលជីកកកាយកន្លែងទឹ កស្ទះនោះឡើយ ប្រហែលជាទុកឱ្យខូចខាតកាន់តែធំ ទើបជួសជុល ។ ម្យ៉ាងវិញទៀត កម្មករកម្មការិនី និងបុគ្គិលកកាស៊ីណូ ដែលជិះម៉ូតូទៅធ្វើការពេលថ្ងៃនិងយប់ តែងតែដួលជាញឹកញាប់ ធ្វើឱ្យរងរបួសធ្ងន់ និងស្រាល ព្រមទាំងខាតបង់ពេលវេលា និងទ្រព្យសម្បត្តិផងដែរ ។
ចំណែកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាថៃ មកលេង នៅក្នុងក្រុងប៉ៃលិន បានរិះគន់ថា ផ្លូវខាងលើជាផ្លូវអន្តរជាតិ មិនគួរណា បណ្តែតបណ្តោយឱ្យមានទឹកស្អុយហូរឆ្លងកាត់ ជះក្លិនអាសោច ហើយទទួលរងការខូចខាតក្លាយទៅជាជង្ហុកតូចធំបែបនេះដែ រ គួរតែយកចិត្តទុកដាក់ជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីរក្សាអនាម័យបរិស្ថាន និងធ្វើឱ្យមានសោភ័ណភាព ច្រកទ្វារអន្តរជាតិផងដែរ ។ ប្រភពបន្តទៀតថា បើសិនជាបណ្តែតបណ្តោយបែបនេះ ទៀត នាំឱ្យខូចខាតកាន់តែខ្លាំងឡើងៗ ហើយក៏នាំឱ្យចំណាយថវិកាជាតិ ក្នុងការជួសជុលកាន់តែច្រើនផងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ខាង លោកអត់មានតួនាទី អ្វីទៅជួសជុលផ្លូវជាតិខាងលើដែលទទួលរងការខូចខាតនោះទេ គឺជាភារកិច្ច របស់ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ខាងលោកអត់ដឹងនោះទេ ។ បើចង់ដឹងច្បា ស់ ថាតើគេជួសជុលនៅថ្ងៃណានោះមានតែទាក់ទងទៅខាងមន្ទីរពាក់ព័ន្ធប៉ុណ្ណោះ ទើបដឹងច្បាស់ ។
ចំណែកលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹ ងដែរថា មូលហេតុដែលខាងលោកមិនទាន់បានជួសជុលផ្លូវខូច ដោយសារទឹកស្អុយហូរឆ្លងកាត់ខាងលើ ព្រោះមានក្រុមហ៊ុនមួយ ដាក់ទុយោទឹកស្អាត បណ្តាលឱ្យស្ទះលូ ហើយបើសិនជាគេយកចេញនោះ ខាងលោកក៏នឹងជួសជុលឆាប់រហ័សផងដែរ ។ លោកបន្តទៀតថា ខាងលោកនឹងរៀបចំ ធ្វើការជួសជុលនៅពេលក្រោយ ព្រោះឥឡូវនេះ មានការខូចខាតតិចតួចប៉ុណ្ណោះ មិនធ្ងន់ធ្ងរនោះទេ ៕