ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​
Tue,26 December 2017 (Time 07:59 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 648នាក់)


កំពត ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​សល់​តែ​ដង្ហើមចង្រិត ដោយសារ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​នឹង​រថយន្ត​ក្នុងទិសដៅ​ផ្ទុយគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​។​

​ហេតុការណ៍​នេះ​ត្រូវបាន​ប្រភព​បញ្ជាក់​ប្រាប់ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី ល្ងាច ថ្ងៃទី​២៥​ខែ​ធ្នូ ឆ្នាំ​២០១៧​រវាង​រថយន្ត​ដឹក​ស្រូវ បុក​ជាមួយ​រថយន្ត​សណ្តោង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​៖​មុនពេល​កើតហេតុ​រថយន្ត​សណ្តោង​ក្បាល​ពណ៌​លឿង​ធ្វើដំណើរ​មកពី​កើត​ទៅ​លិច ឯ​រថយន្ត​ដឹក​ស្រូវ​ពណ៌​ខៀវ មក​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ស្ពាន​ក៏​រេ​ចង្កូត​បុក​គ្នា​ពេញទំហឹង​តែម្តង ហើយ​ការប៉ះទង្គិច​គ្នា​យ៉ាង​ដំណំ​នេះ​បាន​ធ្វើឲ្យ​ភាគី​រថយន្ត​ដឹក​ស្រូវស្លាប់​ម្នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់​។​ចំពោះ​ហេតុការណ៍​ខាងលើ​ក៏​បាន​បណ្តាលឲ្យ​រថយន្ត​ដឹក​ស្រូវ​ក្រឡាប់​ផ្អៀង​បង្ហៀរ​បាវស្រូវ​ចេញពី​រថយន្ត​ផងដែរ​។​

​សាក្សី​បាន​អះអាងថា​៖ ការប៉ះទង្គិច​នេះ អាច​មក​ពី​សភាព​ផ្លូវ​ត្រង់​ចំណុច​គល់​ស្ពាន​មាន​រាង​កោង​ដូច​ដង​នង្គ័ល ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ស្រិចៗ​ផង ទើប​រថយន្ត​ទាំង​ពីរ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ជាប់ ហើយ​រេ​ចង្កូត​ទៅបុក​គ្នា​ចំ​ពី​មុខ​ទាំង​កំរោល​បួន​ជ្រុង​តែម្តង​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​និយាយថា​៖ គ្រោះថ្នាក់​បែប​នេះ​ផ្តើម​មក​ពី​កត្តា​មនុស្ស​សុទ្ធសាធ ពោល​គឺ​ការបើកបរ​ខ្វះ​ភាព​ប្រុងប្រយ័ត្ន បើកបរ​ដោយ​គ្មាន​ការយោគយល់​គ្នា​។​ម្យ៉ាងទៀត​ចំណុច​ស្ពាន​ព្រែក​ត្នោត ជា​កំណាត់​ផ្លូវ​មាន​សភាព​កោង​ខ្លាំង ហើយ​ឧស្សាហ៍​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ផងដែរ បើ​អ្នកបើកបរ​មានការ​ប្រហែស​តែ​បន្តិច ពិតជា​បង្ក​ជា​សោកនាដកម្ម​ក្នុង​មួយ​ប៉ព្រិចភ្នែក​។​ប៉ូលិស​បានឲ្យដឹង​ទៀតថា អ្នក​ស្លាប់​ក្នុង​ករណី​នេះ មាន​ឈ្មោះ​ណី ចំរើន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​(​អ្នកបើកបរ​រថយន្ត​ដឹក​ស្រូវ​)​មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​៤ ខេត្ត​ព្រះសីហនុ​។​ចំណែក​អ្នកបើកបរ​រថយន្ត​សណ្តោង ឈ្មោះ ស្រី ចន្ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ កំពុង​វាស់វែង​និង​នាំយក​មធ្យោបាយ​ធុន​ធំ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ចំណែក​អ្នករបួសធ្ងន់ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​។​ដោយឡែក​សព​បុរសរ​ង​គ្រោះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ