(កែប)៖ នៅរសៀលថ្ងៃទី០១ខែធ្នូ ឆ្ឆ្នាំ២០១៧ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានធ្វើពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុក ក្រោមអធិបតីភាព លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើនរូប អាជ្ញាធរដែនដីក្នុងតំបន់ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកផងដែរ។លោក ព្រុំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប ក៏បានអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង មន្ត្រីរាជការមានស្នាដៃចំនួន៣រូប៖ទី១.គឺត្រូវប្រកាសប្រគល់តួនាទីដល់ កញ្ញា សួន អ៊ុយ ដែលជាមន្ត្រីល្អ ជាអភិបាលរងស្រុកដំណាក់ចង្អើរ ចាប់ពីថ្ងៃប្រកាសនេះតទៅ។ទី២. លោកលេង សុខុម អភិបាលរងស្រុកដំណាក់ចង្អើរនាបច្ចុប្បន្ន ត្រូវបានប្រកាសផ្តល់តួនាទីគ្រប់គ្រងក្នុងដែនសមត្ថកិច្ចដដែល។ទី៣. លោកគិន សុភ័ក្ត្រ អភិបាលរងស្រុកក្នុងអាណត្តិមុន នឹងត្រូវបានប្រកាសឲ្យបម្រើការងារក្នុងដែនសមត្ថកិច្ចដដែលដូចគ្នា។មានប្រសាសន៍សំណេះសំណាលនាពេលនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកដំណាក់ចង្អើរ ទាំងមូលដែលតែងបានរួមសាមគ្គីសហការគ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាននិងបម្រើសេវាសាធាណៈទាំងសេវាសំណូមពរនិងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ គួរឲ្យមោទនៈ។ ពិសេសបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែក យ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិនិងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។លោក អភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់់ទៀតថា៖ ការតែងតាំងឬការផ្ទេរមុខតំណែង គឺជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិលក្នុងមុខងារសាធារណៈរបស់ក្រសួង ស្ថាប័ននិមួយៗ នៃរាជរដ្ឋាភិបាលកម្ពុជា ។ គឺសំដៅធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបានប្រសើរឡើងថែមទៀតតែប៉ុណ្ណោះ។ ដូចនេះអាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសលោក លោកស្រី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនិងផ្ទេរភារកិច្ចជាអភិបាលរងស្រុក នាពេលនេះ ត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើននិងប្រសើរឡើងបន្ថែមទៀត ។ ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិង សណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ