(កែប)៖ ខួបលើកទី៣៩នៃថ្ងៃបង្កើតរណសិរ្ស២ធ្នូ (០២.១២.១៩៧៨/ ០២.១២.២០១៧)ត្រូវបានប្រារព្វឡើងនៅក្នុងសាលប្រជុំគណបក្សប្រជាជនខេត្តកែប នាព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមាន លោកកែន សត្ថា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប លោកសំ សារីន សមាជិកក្រុមប្រឹក្សារណសិរ្ស និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គភាពទូទាំងខេត្ត។ ក្នុងឱកាសនោះ លោកកែន សត្ថា ក៏បានអានសុន្ទរកថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទី្ទញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៩ ទិវាកំណើតរណសិរ្ស២ធ្នូ ដោយមានអត្ថន័យថា៖ ទិវាកំណើតរណសិរ្ស២ធ្នូ ជាប្រវតិ្តសាស្ត្រដែលបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ និងប្រជាជនឲ្យរស់រានមានជីវិតឡើងវិញផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្តារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ។ ស្មារតី២ធ្នូនិងស្មារតី៧មករានៅតែបានចារិកជាប់ក្រអៅបេះដូងរបស់ប្រជានកម្ពុជាគ្រប់ៗរូបនិងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាព និងសេរីភាព ព្រះរាជាណាចក្រកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើនបានរីកស្គុះស្គាយពេញផ្ទៃប្រទេស ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំង ឲ្យឃើញពីសមិទ្ធផលនិងជោគជ័យថ្មីៗបន្ថែមទៀតដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៨និងឆ្នាំខាងមុខបន្តទៀត។អង្គមិទ្ទីញដ៏មហាឡារិក ដែលយើងទាំងអស់គ្នាប្រារព្វធ្វើនាពេលនេះ គឺប្រព្រឹត្តទៅនៅក្នុងកាលៈទេសៈនៃចុងអាណតិ្តរបស់រដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា ហើយក៏ជាពេលដែលយើងទាំងអស់គ្នា បាននិងកំពុងត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៤នៃព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។ស្របពេលដែលស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា មានសុខដុមភាព កម្រិតជីវភាពលូតលាស់ មានសិទ្ធិសេរីភាពពេញលេញ សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះជោគជ័យទាំងឡាយដែលយើងសម្រេចបាន បន្ទាប់ពីថ្ងៃប្រវតិ្តសាស្ត្រ ២ធ្នូ ដែលយើងទាំងអស់គ្នា បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិនៅទូទាំងប្រទេស កាលពីពេលថ្មីៗកន្លងមកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏បានចូលរួមសប្បាយរីករាយអបអរសាទរជាមួយនឹងព្រះរាជពិធីខួបលើកទី ១៣ នៃការគ្រងព្រះបរមសិរីរាជសម្បតិ្ត, ពិធីមិទ្ទីញរំលឹកខួបលើកទី ៦៤ទិវាបុណ្យឯរាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ និងព្រះរាជពិធីបណ្យអំុទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលទិវាទាំងអស់នេះ ប្រារព្វឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីទាំងនេះត្រូវបានរៀបចំឡើងក្រោមរូបភាពអធិកអធម៌ និងទទួលបានការកោតសរសើរពីមហាជនទូទៅ ហើយចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នា នឹងចូលរួមអបអរសាទរទិវាជ័យជំនះ ៧មករា ជាប្រវតិ្តសាស្ត្រ នាពេលខាងមុខផងដែរ។ជាមួយនេះដែរ តំណាងអង្គមិទី្ទញក៏បានឡើងធ្វើការចាប់អារម្មណ៍ថា៖ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដឹងគុណជាអនេកប្បការ ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី ប្រជាជន និងមិត្តភក្តិជិតឆ្ងាយទាំងឡាយ ដែលបានតស៊ូប្រយុទ្ធ ធ្វើពលីកម្មប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តមបំផុតនេះ។យើងខ្ញុំនៅតែចងចាំជានិច្ច រយៈពេល ៣ឆ្នាំ៨ខែ ២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដ៏សាហាវឃោរឃៅព្រៃផ្សៃមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ