(កែប)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការចូលរួមដាំដើមឈើម្នាក់១ដើម អាចជួយការពារបរិស្ថាន និងអាចប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរបៃតង ទាក់ទាញភ្ញៀវទេសចរណ៍ លើកមុខមាត់ប្រទេសកម្ពុជា បង្កើនប្រាក់ចំណូល នាំទៅរកការអភិវឌ្ឍន៍។ លោករដ្ឋមន្ត្រីលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញចូលរួមដាំកូនឈើក្នុងបរិវេណពហុកីឡដ្ឋានខេត្តកែប នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងអបអរសាទរទិវាបុណ្យសមុទ្រលើកទី៦ ជុំទី២ នៅខេត្តកែបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។ នៅក្នុងពិធីនោះលោក រដ្ឋមន្ត្រីបានបំផុសឲ្យយុវជនស្រឡាញ់ ការពារថែរក្សា និងចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា និងយ៉ាងហោចណាស់ម្នាក់ឲ្យបានមួយដើម ដើម្បីទុកជាអនុស្សាវរីយ៍ផង និងដើម្បីរួមចំណែកក្នុងការការពារបរិស្ថានបៃតង ជាពិសេសចូលរួមចំណែកក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរបៃតងស្រស់ ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត ស្របទៅនឹងពាក្យស្លោកថា៖ឆ្នេរសមុទ្របៃតង"អនាគត គឺបច្ចុប្បន្ន" “និរន្តរភាពទេសចរណ៍គឺជាការអភិវឌ្ឍន៍”។ លោក កែន សត្ថា អភិបាលខេតកែប នៅក្នុងឱកាសនោះដែរបានលើកឡើងថា៖ ជាមោទនភាពណាស់សម្រាប់ប្រជាជនខេត្តកែប ដែលបានរស់នៅលើទឹកដីដ៏ស្រស់ត្រកាលនេះ។ខេត្តកែបមានទីក្រុងស្អាត ទទួលបានរង្វាន់របស់អាស៊ាន “ទីក្រុងស្អាត និរន្តរភាពបរិស្ថានអាស៊ាន” ហើយខេត្តកែបមានអំណោយផលធម្មជាតិខ្លាំងមែនទែន លោកបញ្ជាក់យ៉ាងដូច្នេះថា៖ ពិភពផែនដីមានអ្វីខ្លះ ខេត្តកែបនឹងមានបែបនោះដែរ។ ដូច្នេះក្នុងនាមជាពលរដ្ឋ និងយុវជនជំនាន់ក្រោយត្រូវថែរក្សា ការពារ និងចូលរួមដាំដើមឈើឲ្យច្រើនបន្ថែមទៀត ដើម្បីធ្វើឲ្យកែប បន្តរក្សាបាននូវដីស្អាត ទឹកស្អាត និងខ្យល់ស្អាតតរៀងទៅ។ សូមបញ្ជាក់ផងដែរថា៖ ក្រោយពេលដាំដើមឈើរួច មន្ត្រីមន្ទីរជុំវិញខេត្ត ពិសេសមន្ទីរទេសចរណ៍ និងបរិស្ថាន បានដឹងនាំមន្ត្រី យុវជន សិស្សានុសិស្ស និស្សិត ដើររើសសំរាមសម្អាត តាមមាត់ឆ្នេរ និងដងផ្លូវតាមបណ្តាយឆ្នេរ ពិសេសចំណុចបរិវេណមុខសាលាខេត្តកែប ដែលជាទីតាំងរៀបចំពិធីបុណ្យសមុទ្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ