កំពត ៖ តាមប្រភពព័ត៌មានជាផ្លូវការបានលួចទម្លាយថា៖បច្ចុប្បន្នកាស៊ីូយីហោ ដឺ វីមាណ The Vimarn ស្ថិតក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពុងត្រាច ខេត្តកំពត បាននិងកំពុងទទួលស្វាគមន៍ភ្ញៀវជាពលរដ្ឋខ្មែរឲ្យចូលលេងល្បែងស៊ីសងយ៉ាងរាក់ទាក់បំផុតចាប់ពី២៤ម៉ោងលើ២៤ម៉ោង។ប្រភពជាក់លាក់ខាងលើបានឲ្យដឹងទៀតថា កាស៊ីណូដឺ វីមាណ មានម្ចាស់គ្រប់គ្រងដោយលោកឧត្តមសេនីយ៍លំដាប់ខ្ពស់ម្នាក់ ក្នុងអង្គភាពនគរបាល ប៉ុន្តែត្រូវបានជួលទៅឲ្យអ្នកផ្សេងគ្រប់គ្រងក្នុងអំឡុង៥ឆ្នាំមកហើយ។ប្រភពខាងលើបានបញ្ជាក់ផងដែរថា ក្នុងកាស៊ីណូទាំងមូល ក្រៅពីមានល្បែងស៊ីសងគ្រប់ប្រភេទ ក៏មានសង្វៀនបញ្ជល់មាន់យ៉ាងធំមហិមានៅក្នុងបរិវេណនោះ ហើយក៏មានតុល្បែងភ្នាល់ តាយ ស៊ីវ និងអាប៉ោងយ៉ាងពេញបន្ទុកផងដែរ ដោយមានភ្ញៀវជនជាពលរដ្ឋខ្មែរចូលភ្នាល់លេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ច្រៀវដ៏កក្រើកសង្វៀន។ប្រភពដដែលបានបង្ហើបទៀតថា៖ ភាពអនាធិបតេយ្យក្នុងកាស៊ីណូដឺ វីមាណពិតជាកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែក្នុងបរិវេណកាស៊ីណូទាំងមូល មានបង្កើតបៀរហ្គាឌិននៅទីនោះសម្រាប់ស្វាគមន៍អ្នកឈ្នះល្បែងស៊ីសង។ម្យ៉ាងទៀតនៅសង្វៀនបញ្ជល់មាន់នៃកាស៊ីណូមួយនេះ ត្រូវយាមកាមដោយសន្តិសុខជជុះដ៏ក្អេងក្អាងយ៉ាងរឹងមាំ ដោយពុំអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មានអង្គភាពណាមួយចូលទៅក្បែរសង្វៀនមាន់នោះឡើយ ព្រោះគេខ្លាចអ្នកកាសែត មាត់ចាបមាត់ព្រាបដឹងរឿងអាថិកំបាំង ឬផ្ទៃក្នុងរបស់កាស៊ីណូនេះ ម្លោះហើយបទលើសអី្វកើតឡើងនៅក្នុងបរិវេណកាស៊ីណូខាងលើគ្មានសមត្ថកិច្ចណាមួយដឹងឡើយ។ដោយឡែក បើយោងតាមសំដីប្រជាពលរដ្ឋបាននិយាយថា កាស៊ីណូ វីមាណនេះចាប់តាំងពីបើកដំណើរការកាលណា គឺស្វាគមន៍ភ្ញៀវមិនរើសមុខ ទាំងខ្មែរ ទាំងបរទេស ព្រោះសម័យនេះបើរង់ចាំតែជនជាតិវៀតណាមចូលលេងល្បែងនោះ ពិតជាក្ស័យធនមិនខាន ហើយក៏គ្មានប្រាក់ឯណាបើកឲ្យបុគ្គលិកនោះ ណាមួយប៉ុន្មានឆ្នាំចុងក្រោយនេះ កាស៊ីណូនិមួយៗស្ថិតក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវពឹងផ្អែកមកលើភ្ញៀវជាពលរដ្ឋខ្មែរច្រើនជាងជនជាតិវៀតណាម ព្រោះដឹងស្រាប់ហើយក្នុងចំណោមភ្ញៀវលេងល្បែង១០០នាក់ គឺមានជនបរទេសយ៉ាងហោចណាស់ត្រឹម២០នាក់ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងតំបន់ និងមួយផ្នែកមកពីបណ្តាខេត្តមួយចំនួនផងដែរ។ទាក់ទិននឹងពាក្យរិះគន់ពីករណីពលេដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូ ដឺ វីមាណ នេះដែរ លោកជុំ ប៊ុណ្ណរ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៧នេះថា៖ កន្លងមកពិតជាលេចឮពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូ ដឺ វីមាណ THE VIMARNប្រាកដមែន ប៉ុន្តែមានតិចតួចទេ។លោកបានបញ្ជាក់ថា កាលដែលពលរដ្ឋខ្មែរចូលលេង គឺដោយសារកាស៊ីណូនេះមានសង្វៀនជល់មាន់ ទើបពួកគាត់ភាគច្រើន ដែលញៀននឹងល្បែងប្រភេទនេះ នាំគ្នាសម្រុកទៅភ្នាល់សប្បាយម្តងម្កាលប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ