ជំនួបរវាងមេបញ្ជាការភូមិភាគ៥កម្ពុជានិងមេបញ្ជាការភូមិភាគទី១ថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ម្សិលមិញនេះនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វាអន្តរជាតិប៉ោយប៉ែតមេបញ្ជាការយុទ្ធភូមិភាគទាំងពីរកម្ពុជា-ថៃ បានជួបសំណេះសំណាលគ្នាក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងកងទ័ពទាំងពីរកម្ពុជា-ថៃ ឱ្យបានយូអង្វែងតទៅមុខទៀត ជាពិសេសភាគីទាំងពីរនៅបន្តសហប្រតិបត្តិការណ៍រួមគ្នាលើផ្នែកទំនាក់ទំនងព្រំដែន ឱ្យបានល្អប្រសើរ ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងពីរប្រទេសឱ្យបានល្អបន្ថែមទៀត។
ជាមួយគ្នានោះដែរ មេបញ្ជាការភូមិភាគទាំងពីរកម្ពុជា-ថៃបានចាប់ដៃគ្នាទៅវិញទៅមកក្នុងនោះភាគីកម្ពុជាឯកឧត្តម ប៊ុន សេង មេបញ្ជាការយុទ្ធភូមិភាគទី៥ចំណែកខាងថៃមានឧត្តមសេនីយ៍ទោ គោ កាន ស៊ីណាកាមេបញ្ជាការយុទ្ធភូមិភាគទី១ដែលទើបនិងទទួលដំណែងថ្មី ជាមេបញ្ជាការយុទ្ធភូមិភាគទី១ ព្រមទាំងមានការចូលរួមមន្ត្រីគ្រោមឱវាតជាច្រើនអាក់ផងដែរ។ក្រោយពីមានការបង្ហាញមុខរួមគ្នាក្នុងភាពស្និតស្នាលនៅលើស្ពានអន្តរជាតិរួចមកភាគីទាំងពីរបានចូលរួមប្រជុំផ្ទៃក្នុង លើផ្នែកទំនាក់ទំនងព្រំដែនរវាងកងទ័ពទាំងពីរ នៅឯច្រកទ្វារអន្តរជាតិខ្លងឡឹកប្រទេសថៃ ហើយក៏ជូនកាដូអនុស្សាវរីយ៍គ្នាទៅវិញទៅមកទៀតផង។
ដោយឡែក លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យស្តីទីបានប្រាប់អ្នកកាសែតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា៖វាជារឿងធម្មតាទេ ដែលខាងមេបញ្ជាការភូមិភាគទ១ថៃ មកទទួលដំណែងថ្មីគឺគេត្រូវតែមកបង្ហាញមុខ នៅលើស្ពានអន្តរជាតិដើម្បីឱ្យភាគីខាងកម្ពុជាទទួលស្គាល់ថាខ្លួនគេពិតជាបានទទួលដំណែងថ្មីជាមេបញ្ជាការភូមិភាគទី១ថៃមែន។លោកបានបន្តទៀតថា៖កាលពីលើកមុនក៏ដូចគ្នាអ៊ឹចឹងដែរ ឱ្យតែផ្លាស់មេបញ្ជាការថ្មីចូលមកកាន់ដំណែងគឺគេត្រូវតែមកបង្ហាញមុខបែបនេះគឺវាមិនមានអ្វីប្លែកនោះទេ៕