ខេត្តបន្ទាយមានជ័យ ៖ លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានព្រមានម្ចាស់ទីតាំងដាក់ត្រីយ៉ាងចាស់ដៃ ខណៈបង្ហៀរទឹកស្អុយមកលើផ្លូវសាធារណៈជារៀងរាល់ថ្ងៃបង្កឱ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ពិសេសសុខភាពប្រជាពលរដ្ឋ។សូមជំរាបដែរថា៖នេះគឺជាថ្ងៃទីពីរហើយក្នុងការដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបោះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ហើយក៏ជាថ្ងៃទីពីនៃកាទទួលតំណែងជាអភិបាលក្រុង។ទន្ទឹមនឹងនេះដែរ មហាជនទូទៅបានសង្គេតឃើញសកម្មភាពរបស់លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានចុះអនុវត្តផ្ទាល់ក្នុងការលាងផ្លូវជាតិលេខ៥ ចាប់ពីច្រកទ្វារអន្តរជាតិ រហូតដល់ផ្សារកណ្តាលក្នុងចម្ងាយ៥គីឡូម៉ែត្រឯណោះ។ដោយឡែកនៅក្នុងថ្ងៃទី១៣ខែឆ្នាំ២០១៧នេះគេឃើញមានសកម្មភាពចុះអបរំដល់ពលរដ្ឋ អាជីវករ ដែលបានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវឱ្យរុះរើទីតាំងលក់ដូរថយទៅក្រោយឱ្យបាន៥ម៉ែត្រ ដោយខានមិនបានចាប់ពីពេលនេះតទៅ។ទាក់ទិនក្នុងករណីចុះរៀបចំសណ្តាប់ធ្នាប់នោះដែរគេបានសង្គេតឃើញមានទីតាំងស្តុកត្រីចំនួន២កន្លែង ដែលត្រូវបានលោកអភិបាលក្រុងថ្មី ព្រមានយ៉ាងចាស់ដៃដោយសារតែលោកបានឃើញផ្ទាល់ភ្នែក គឺម្ចាស់ទីតាំងផ្ទេរត្រីពីរថយន្តតូចធំ មកដាក់លើរទេសហើយបានបង្ហៀរទឹកត្រីស្អុយពេញលើផ្លូវជាតិជាប្រចាំ រហូតគ្មានសមត្ថកិច្ចណាហ៊ានទៅសួរនាំឡើយព្រោះខ្លាចម្ចាស់ទីតាំងដាក់ត្រីនោះជេរប្រមាថទៀតផង ។ដោយឡែកគឺគេបានសម្គល់ឃើញដែរថាមានការលបលួចជួលតូបលកើបែបអនាធិបតេយ្យ ទៅឱ្យក្រុមអាជីវករពីសំណាក់ក្រុមហ៊ុនអានកូ នៅខាងមុខផ្សាររ៉ាថ្មីជាច្រើនតូបទៀតផង។តាមប្រភពពីក្រុមអាជីវករបានរាយការណ៍ជូនលោកអភិបាលក្រុងថ្មីថា៖តូបដែលពួកគាត់លក់លើចិញ្ចើមផ្លូវនោះ គឺពួកគាត់បានជួលពីក្រុមហ៊ុនអានកូ ក្នុង១ខែ៦០០០បាតឯណោះ ហើយបង់ថ្លៃអនាម័យ១ខែ១០០បាត ជាប្រចាំទៀតផង។ពួកគាត់បន្តទៀតថា៖ចុះបើអាជ្ញាធរឱ្យពួកគាត់រុះរើចេញ តើពួកគាត់បានលុយឯណាទៅសងឱ្យក្រុមហ៊ុនខាងលើនោះ?ចំណែកប្រភពពត៌មានផ្សេងទៀតបានបង្ហើបឱ្យដឹងដែរថា ក្រុមហ៊ុនអានកូ នេះបានទទួលសំណងខាតបង់រូចហើយពីធនាគារអាស៊ីនិងអន្តរក្រសួងដែលមាន ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ កន្លងទៅ ស្តីពីការឱ្យរុះរើសំណង់ជាប់ផ្លូវដែក កាលពីដើមឆ្នាំ២០១៣កន្លងទៅប៉ុន្តែមកដល់ពេលនេះខាងក្រុមហ៊ុនដ៏ដែលគឺមិនបានរុះរើតូបលក់របស់ខ្លួននោះទេ បែរជាលួចជួលទៅឱ្យក្រុមអាជីវកររហូតដល់ពេលនេះ។លោកសាន ស៊ានហូ អភិបាលក្រុងថ្មី បញ្ជាក់ជូនពលរដ្ឋថា៖ទាល់តែបងប្អូនទាំងអស់គ្នាចូលរួមសំអាតក្រុងរួមគ្នាហើយត្រូវតែទិញធុងសំរាម ដាក់ម្ចាស់ការមុខផ្ទះរៀងៗខ្លួនឱ្យបានជាប្រចាំដោយខានមិនបានចាប់ពីពេលនេះត៏ទៅ។លោកបានបន្តទៀតថា៖រឿងអស់លោកដែលបង្ហៀរទឹកត្រីស្អុយមកលើផ្លូវនេះគឺត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយទៅរកកន្លែងថ្មីដោយខ្លូនឯងបើពុំដូច្នេះទេ សាលាក្រុងនិងមានចំណាប់ការទៅតាមផ្លូវច្បាប់ជាមិនខានឡើយព្រោះវាអាក្រក់មើលខ្លាំងណាស់សម្រាប់តំបន់ច្រកទ្វារអន្តរជាតិសព្វថ្ងៃនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ