កំពត ៖ ដោយសារតែហាងឆេងអំពៅកំពុងឡើងថ្លៃជាងមុន គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នាដាំអំពៅយ៉ាងមមាញឹក។បើតាមសំដីលោកពូ សំណាង ដែលជាកសិកររស់នៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា៖ ដោយសារនៅក្នុងភូមិសាស្ត្រនេះ មានប្រភពទឹកគ្រប់គ្រាន់ ព្រមជាមួយនឹងអំណោយផលធម្មជាតិផងនោះ ប្រជាពលរដ្ឋនៅទីនេះ គឺភាគច្រើនបានជ្រើសយកមុខរបរកសិកម្មជាមូលដ្ឋាន ដូចជាដាំបន្លែបង្កាជាច្រើនមុខ រួមមាន៖ស្ពៃ ខាត់ណា ននោង ត្រសក់ ត្រឡាច ល្ពៅជាដើម។ប៉ុន្តែនៅពេលថ្មីៗនេះបន្ទាប់ពីអំំពៅមានហាងឆេងខ្ពស់ជាងមុន ប្រជាពលរដ្ឋរស់ក្នុងតំបន់ខាងលើក៏នាំគ្នាងាកមកដាំអំពៅវិញម្តង ព្រោះតែដីនៅភូមិសាស្ត្រនេះសំបូរដោយជីជាតិ និងមានសំណើមទាំងខួបប្រាំង ខួបវស្សា ដែលអាចធ្វើឲ្យដំណាំអំពៅលូតលាស់បានល្អ។ដោយឡែក បើតាមការលើកឡើងពីឈ្មួញដើរទិញអំពៅបានឲ្យដឹងថា៖ សព្វថ្ងៃទីផ្សារអំពៅហាក់កក្រើកឡើងវិញ បន្ទាប់ពីតម្លៃធ្លាក់ចុះមួយរយៈកន្លងមក។គាត់បានបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៦ អំពៅបានធ្លាក់ថ្លៃចុះយ៉ាងគំហុក ដែលធ្វើឲ្យក្រុមឈ្មួញជាច្រើននាក់ ដែលយកប្រាក់ទៅកក់ចំការអំពៅត្រូវខាតបង់ថវិការាប់មឺុនដុល្លារ ខ្លះយំមិនចេញដោយសារចងការប្រាក់ពីធនាគារ មកទិញអំពៅ លុះពេលដឹងថា អំពៅចុះថោកក៏បង្ខំចិត្តបោះបង់ចោលប្រាក់កក់អស់រាប់ពាន់ដុល្លារផងដែរ។គាត់បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៧នេះហាងឆេងអំពៅមានតម្លៃខ្ពស់ជាឆ្នាំមុនទ្វេរដង ដែលជាឱកាសមួយអាចឲ្យគាត់ស្រង់ដើមការខាតបង់កាលពីឆ្នាំមុនបានខ្លះដែរ។ចឹងហើយទើបគាត់ខំជួលរថយន្តមកដឹកជញ្ជូនផលអំពៅទៅបោះឲ្យម៉ូយនៅតាមបណ្តាខេត្តនានា ពិសេស នៅតាមទីប្រជុំជនក្នុងរាជធានីភ្នំពេញជាដើម។ជាមួយនេះដែរដីបង្កបង្កើនផលរាប់ពាន់ហិកតា ស្ថិតក្នុងតំបន់ខេត្តកំពត ក្រៅពីដាំអំពៅ កសិករក្នុងភូមិសាស្ត្រនិមួយៗតែងតែមានទម្លាប់ដាំដំណាំរួមផ្សំគ្រប់ប្រភេទ គ្រប់ប្រភេទដោយមិនទុកឲ្យដីនៅទំនេរឥតប្រយោជន៍ឡើយ ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធាពីមួយថ្ងៃទៅមួយថ្ងៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ