(កែប)៖ នៅព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរបរិស្ថានខេត្តកែប បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨ ក្រោមវត្តមាន លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោកអឹុម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត និងអស់លោកជាថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធនានាទូទាំងខេត្ត ព្រមទាំងមន្ត្រីជំនាញក្រោមឱវាទផងដែរ។លោក អ៊ឹម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឲ្យដឹងថា៖ មន្ទីរបរិស្ថានខេត្ត បានចាប់បដិសន្ធិក្នុងឆ្នាំ១៩៩៥ ដោយក្រសួងបរិស្ថានបានប្រគល់ភារកិច្ចឲ្យដឹកនាំនិងគ្រប់គ្រងវិស័យបរិស្ថាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អនុវត្តតាមភារកិច្ចនិងគោលនយោបាយបរិស្ថានជាតិ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះក្នុងតំបន់ ការបន្សាំនិងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការអប់រំចំណេះដឹងបរិស្ថានទូទៅការអភិវឌ្ឍន៍ដោយការចិរភាព សម្របសម្រួល អនុវត្តតាមគោលនយោបាយរបស់រដ្ឋបាលខេត្តនិងកិច្ចសហប្រតិបតិ្តការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍនានា ដើម្បីលើកកម្ពស់សុខមាលភាពសាធារណៈ។លោកបានបញ្ជាក់ទៀតថា៖បច្ចុប្បន្នមន្ទីរបរិស្ថានខេត្តកែប មានមន្ត្រីក្របខណ្ឌសរុបចំនួន៣១រូប ស្រី០៧រូប ក្នុងនោះមន្ត្រីឧទ្យានុរក្សមានចំនួន១៥រូប។ជាមួយនេះខាងមន្ទីរក៏បានធ្វើការជួសជុលកែលម្អសោភណភាពអាគារបរិស្ថានឲ្យបានល្អប្រសើរ។បានបញ្ជូនមន្ត្រី០២រូបទៅសិក្សានៅសាលាភូមិន្ទរដ្ឋបាល និងបញ្ជូនមន្ត្រីឲ្យទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សេងៗជាបន្តបន្ទាប់សរុបចំនួន៣៧លើក។ បានទៅបំពេញបេសកកម្មក្រៅប្រទេស(ថៃ-ឡាវ-ភូមា-កូរេ-ប្រ៊ុយណេ-សិង្ហបុរី)បានចំនួន០៨លើក។បានរៀបចំឯកសារផ្សេងៗស្នើទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីទទួលបានពាននិរន្តរភាពបរិស្ថានអាស៊ាន។មន្ទីរបានបំពេញ សូចនាករសំខាន់ៗដើម្បីស្នើសុំពានរង្វាន់ទីក្រុងស្អាត ក៏ដូចជាទីក្រុងទេសចរណ៍ស្អាត អាស៊ានទៅថ្នាក់ជាតិ។មន្ទីរបានរៀបចំស្នើសុំប័ណ្ណបុគ្គលឆ្នើម ជូនដល់ប្រតិបតិ្តករមរត្តីភាពបរិស្ថាន ទាំងនីតិបុគ្គល និងរូបវន្តបុគ្គល ក្នុងខេត្តបានចំនួន០៤ ស្នើសុំគ្រឿងឥស្សរយសបានចំនួន០៤គ្រឿងផងដែរ។លោកបានបន្ថែមថា មន្ត្រីជំនាញត្រូវតែអនុវត្តតាមគោលការណ៍របស់មន្ទីរ ដោយខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដូចជាការត្រួតពិនិត្យមើលទីតាំងអាជីកម្មផ្សេងៗដែលបាននិងកំពុងរងផលប៉ះពាល់ដល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ពិសេសត្រូវពិនិត្យមើលប្រព័ន្ធលូ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មទាំងខ្នាតតូច ខ្នាតធំសាងសង់ទៅតាមស្តង់ដាបច្ចេកទេស និងធ្វើជាអាងចម្រោះ ឬអាងប្រព្រឹត្តកម្មសម្រាប់ចំរាញ់កាកសំណល់រាវបង្ហូរចោលក្នុងសមុទ្រ។ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តបានបញ្ជាក់ថា៖ ជាការពិតណាស់កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើសក្តានុពលវិស័យបរិស្ថាន និងពិភាក្សាលើបញ្ហាប្រឈមតម្រូវការ និងដំណោះស្រាយ ជាមួយអ្នកពាក់ព័ន្ធ មន្ទីរវិស័យលើកិច្ចគាំពារបរិស្ថានធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើង និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ។ជារួមកិច្ចការទាំងអស់ គឺស្ថិតក្នុងបុព្វហេតុនៃការរួមចំណែកជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យចេះស្រឡាញ់បរិស្ថាននិងមានស្មារតីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។លោកបានបន្តថា៖កន្លងមកខេត្តបានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ដោយបានដឹកនាំសហការជាមួយមន្ទីរ អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនិងវិស័យឯកជនក្នុងខេត្ត ឬមកពីចំងាយ ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់យើង ឲ្យបានប្រើប្រាស់យូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។ជាក់ស្តែង រដ្ឋបាលខេត្តបានសហការជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សាលារៀន វត្តអារ៉ាម និងវិស័យឯកជនឲ្យចូលរួមដាំកូនឈើបានរាប់ម៉ឺនដើមនៅតាមដងផ្លូវ និងទីសាធារណៈ ។ ក្នុងសកម្មភាពនេះ មន្ទីរបរិស្ថានខេត្តក៏បានចូលរួមចំណែកខិតខំបំផុសចលនាមហាជន និងធ្វើការសហការជាមួយអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងគោលបំណងឲ្យមានការចូលរួមថែរក្សាបរិស្ថានទីក្រុងនិងជនបទ មានភាពបៃតងតាមរយៈសកម្មភាពការអប់រំផ្សព្វផ្សាយឲ្យមានការចូលរួមទុកដាក់សំណល់រឹង រាវឲ្យបានត្រឹមត្រូវ ។ បច្ចុប្បន្នថ្នាក់ខេត្តបានណែនាំដល់មន្ទីរជំនាញជុំវិញខេត្ត ធ្វើការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងទីក្រុង និងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតជាការសំខាន់លើការបន្សាំុទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ